ឋានៈ និងតួនាទី ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ ក្នុងក្រសួងការពារជាតិ
- 2020-06-02 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឋានៈ និងតួនាទី ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ ក្នុងក្រសួងការពារជាតិ
ចន្លោះមិនឃើញ
"ខ្ញុំបាទវរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរងការិយាល័យទី៥ កងទ័ពជើងគោក" នេះឃ្លាមួយក្នុងលិខិតសុំចូលរួមបរិច្ចាគប្រាប់បៀវត្សរបស់លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីលំដាប់កំពូលរបស់កម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ឃ្លាខាងលើបានបញ្ជាក់យ៉ាងច្បាស់ពីឋានន្តរសក្តិ និងតួនាទីរបស់តារាចម្រៀងលោកព្រាប សុវត្ថិ ក្នុងអង្គភាពកងទ័ពជើងគោកនៃក្រសួងការពារជាតិនៃព្រះរាជណាចក្រកម្ពុជា។ លោក ព្រាប សុវត្ថិ មានឋានន្តរសក្តិជាវរសេនីយ៍ឯក សក្តិ៥ មានតួនាទីជា នាយរងការិយាល័យទី៥ កងទ័ពជើងគោក
លិខិតរបស់នាយរងការិយាល័យទី៥ កងទ័ពជើងគោករូបនេះបានសរសេរថា "ខ្ញុំបាទវរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរងការិយាល័យទី៥ កងទ័ពជើងគោក សូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!!! ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩(Covid-19) ខ្ញុំបាទបានស្ម័គ្រចិត្តបរិច្ចាគប្រាប់បៀវត្សផ្ទាល់ខ្លួនរបស់ខ្ញុំបាទចំនួន ៤០០,០០០ ៛ (សែសឹបម៉ឺនរៀល) ចំនួន ០៦ខែ (ប្រាំមួយខែ) ដោយរាប់គិតចាប់ពីខែឧសភា សល់ខែ តុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន។"
ក្រៅពីខ្លួនមានតួនាទីក្នុងក្រសួងការពារជាតិនោះ កូនប្រុសទាំង៣ របស់តារាចម្រៀងរូបនេះក៏ជាទាហានក្នុងជួរទ័ពផងដែរ សុវត្ថិ មុនីនាគ មានឋានន្តរសក្តិជាពលទោ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥ សុវត្ថិ មុនីវណ្ណ មានឋានន្តរសក្តិជាព្រិន្ទបាលឯក មានតួនាទីជាជំនួយការការិយាល័យទី៥ នៃកងទ័ពជើងគោក និងពលទោ សុវត្ថិ សិរីវុឌ្ឍ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥ផងដែរ។
ក្រៅពីជាតារាចម្រៀងល្បីប្រចាំប្រទេស និងឋានន្តរសក្តិជាវរសេនីយ៍ឯកនាយករងការិយាល័យទី៥នៃកងទ័ពជើងគោក លោកព្រាប សុវត្តិ នៅមានមុខរបរធំមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះ មុខរបរផ្នែកអចលនទ្រព្យដែលដីពុះឡូតិ៍លក់នៅមុខវត្តអង្គក្រពើនិងព្រំដែនថៃនិងភោជនីយដ្ឋាន "ផ្ទះព្រាបសុវត្ថិ" ដែលមានទីតាំងម្តុំវត្តសំរោងអណ្តែត៕
រូបថត៖ ផេកផ្លូវការរបស់លោក ព្រាប សុវត្ថិ