ស្មាតហ្វូនជំនាន់ទី2 Huawei P40 Pro តម្លៃថ្មី និងមួយទឹកខុសគ្នា ២០០ដុល្លារ

  • 2020-06-03 02:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនជំនាន់ទី2 Huawei P40 និង P40Pro ដែល​មានកាមេរ៉ាថតរូបស៊ីដាច់គេទាំងមុខទាំងក្រោយ បាន​ប្រកាស​ចេញ​លក់​ជាង​មួយខែមក​ហើយ។

Huawei P40 Pro មានអេក្រង់លាត 6.58” HDR10 1200 x 2640 ភីកស៊ែល មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ការពារទឹកនិងធូលី IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB។

បច្ចុប្បន្ន​តម្លៃ​ថ្មី​លក់​នៅ​លើ​ទីផ្សា​កម្ពុជា ម៉ូដែល P40 មាន​ទំហំ 256GB មាន​តម្លៃ ៦៦៩ដុល្លារ និងP40 Pro ទំហំ 256GB មាន​តម្លៃ ៨៩៩ដុល្លារ។ ចំពេះតម្លៃមួយទឹកវិញតាម​ប្រភព​ពីហាងនៅភ្នំពេញគឺ Huawei P40 ទំហំ 256GB មាន​តម្លៃខ្ទង់ ៥០០ដុល្លារ និង P40 Pro ទំហំ 256GB មាន​តម្លៃខ្ទង់ ៧០០ដុល្លារ។

Huawei 40Pro កាមេរ៉ាមេទំហំរហូតដល់ 50MP Ultra Vision កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹតបានយ៉ាងច្បាស់ នឹងការថតវីដេអូជាមួយ Ultra Slow-motion video វីដេអូហ៊្សូម Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់បីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី