ឱកាស​ពិសេស មិនគួរខកខាន! ថ្ងៃសុក្រ​​នេះ វីង និងផ្សារទំនើបអ៊ីអនម៉ល មាន​ផ្ដល់រង្វាន់​កប់ៗណាស់!

  • 2020-06-03 08:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៥ ខែមិថុនាសប្តាហ៍នេះ វីង និងអ៊ីអនម៉ល នឹងប្រារព្ធពិធីប្រកាស ភាពជាដៃគូនឹងគ្នានៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដើម្បីផ្តល់ជូនការទូទាត់ប្រាក់បែបឌីជីថលដ៏ទំនើបតាមរយៈកម្មវិធីស្មាតហ្វូនវីង ជាមួយហាងជាច្រើន ថែមទាំងផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន។

អតិថិជនរបស់អ៊ីអនម៉ល និងអតិថិជនវីង នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមាន ការបញ្ចុះតម្លៃ៥ដុល្លារភ្លាមៗ រាល់ការកុម៉្មង់ទិញផលិតផលជាមួយហាងល្បីៗជាច្រើននៅផ្សារទំនើបអ៊ីអនម៉ល។ ទន្ទឹមហ្នឹងនេះដែរ អតិថិជនហ្នឹងអាចបើកគណនីវីងបានដោយឥតគិតថ្លៃ និងអាចធ្វើការទូទាត់ជាមួយហាងនានាបានភ្លាមៗជាមួយការបញ្ចុះតម្លៃដ៏ពិសេស។

កាន់តែពិសេសទៅទៀតនោះ អ្នកចូលរួមទាំងអស់នឹងអាចចូលរួមទស្សនាការប្រគុំតន្ត្រី បានយ៉ាងសប្បាយ និងសេរីជាមួយក្រុមតន្ត្រីសាយ (Sai)។

កម្មវិធីដ៏ពិសេសនេះហ្នឹងចាប់ផ្តើមចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង៨យប់ ថ្ងៃទី៥សប្តាហ៍នេះ នៅផ្សារទំនើបអ៊ីនអន១ ក្បែរកោះពេជ្រ។ សូមកុំខកខានឱកាសដ៏ពិសេសនេះ!

អត្ថបទពេញនិយម