សហព័ន្ធខ្មែរកីឡាហែលទឹកនាំកីឡាករទៅពិនិត្យសុខភាពមុនប្រមូលផ្ដុំហ្វឹកហាត់វិញ
- 2020-06-04 09:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹកនាំកីឡាករទៅពិនិត្យសុខភាពមុនប្រមូលផ្ដុំហ្វឹកហាត់វិញ
ចន្លោះមិនឃើញ
ប្រមុខដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក បាននាំកីឡាករ កីឡាការិនីរបស់ខ្លួនទៅពិនិត្យសុខភាពឲ្យច្បាស់ប្រាកដមុនឈានទៅដល់ការប្រមូលផ្ដុំឡើងវិញហ្វឹកហាត់ដូចសព្វដង។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល សហព័ន្ធបាននាំគ្រូបង្វឹក កីឡាករជម្រើសជាតិ និងថ្នាលទាំងអស់ទៅពិនិត្យសុខភាពដើម្បីឲ្យប្រាកដថាអ្នកទាំងនោះពិតជាមិនមានជំងឺ COVID នេះមែន។ ទាំងនេះជាការទទួលខុសត្រូវ និងធានាដល់សុខភាពកីឡាករ កីឡាការិនីរបស់សហព័ន្ធផងដែរ។
រំលឹកដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកព្រឹកមិញនេះបាននាំក្រុមកីឡាកររបស់ខ្លួនទៅមន្ទីរពេទ្យខ្មែរសូវៀតដើម្បីពិនិត្យសុខភាពរកជំងឺ COVID-19 ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ។ មួយវិញទៀតបន្ទាប់ពីមានការអនុញ្ញាតឲ្យសហព័ន្ធកីឡានានាចាប់ផ្ដើមសកម្មភាពហ្វឹកហាត់ និងប្រកួតឡើងវិញនោះគឺឃើញមានសហព័ន្ធមួយចំនួនបានហ្វឹកហាត់ជាបណ្ដើរៗហើយ៕