ដោយសារ​​ស្និទ្ធ​ខុសធម្មតា​ពេក​ ទើប​តារា​ប្រុស​ស្រី​ ៥គូ​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ស្រឡាញ់​គ្នា

  • 2020-06-05 02:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនងជិត​ស្និទ្ធ​​រវាង​តារា​ប្រុស​ និង​តារា​ស្រី​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​សម័យ​នេះ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ជិតស្និទ្ធ​នោះ​ បាន​ធ្វើ​ឲ្យ​តារា​ខ្លះ​ត្រូវ​មហាជន​ និង​អ្នក​គាំទ្រ​ដល់​ថ្នាក់​សង្ស័យ​ថាពួកគេ​ទាំង​នោះ​លួច​ទាក់​ទង​ស្នេហា​គ្នា​លួច​លាក់​ទៀត​ផង។

ទាំង​នេះ​ជា​អ្នក​ដែល​ត្រូវ​គេ​យល់​ច្រឡំ​ថា​ស្រឡាញ់​គ្នា ស្របពេល​ពួកគេ​ជ្រើស​យក​ពាក្យ​ថា​ «មិត្តល្អ»​ ជំនួស​វិញ៖

១. Henry និង​ Amber

ទាំង​ ២​នាក់​នេះ​បាន​បង្ហាញ​ច្បាស់ៗ​ថា​ពួកគេ​ស្និទ្ធ​នឹង​គ្នា​កម្រិត​ណា ស្ទើរ​តែ​ដូច​បងប្អូនបង្កើត។ ប៉ុន្តែ​ពាក្យ​ថា​ស្នេហា​រវាង​ពួកគេ​ ពិត​ជា​មិនអាច​ទៅ​រួច​ទេ​ បើ​ទោះ​បី​ជា​ Henry និង​ Amber រាប់អាន​គ្នា​តាំង​ពី​មុន​ចូល​សិល្បៈ​ក៏​ពិត​មែន។

២. Lee Hyun Woo និង​ IU

តារា​ប្រុស​ស្រី​កើត​ឆ្នាំ ១៩៩៣​ ១គូ​នេះ​ ក៏​ត្រូវ​គេ​ដឹង​ថា​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​តាំង​ពី​យូរ​មក​ហើយ​ដែរ ថែម​ទាំង​ត្រូវ​អ្នក​គាំទ្រ​សង្ស័យ​ថា​ស្រឡាញ់​គ្នា​ទៀត​ផង ព្រោះ​ឧស្សាហ៍​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា។ ពេល​ផ្ទុះ​ថា​ស្រឡាញ់​គ្នា​ ក្រុមហ៊ុនពួកគេ​ក៏​បាន​ចេញ​មុខ​បកស្រាយ​ដែរ​ថា​ មិន​មែន​ជា​ការ​ពិត​ទេ​ ដោយសារ​ពួកគេ​ទាំង​២​ត្រឹម​ជា​មិត្ត​ភ័ក្តិ​ល្អ​នឹង​គ្នា​តែ​ប៉ុណ្ណោះ តែ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ងប់​ចិត្ត​ ដោយសារ​សកម្មភាព​សាមី​ខ្លួន​ដូចជា​ប្លែក​លើស​ពី​ពាក្យ​ថា​មិត្ត។

៣. Lee Hong Ki និង​ Park Shin Hye

ចំណែក​ទំនាក់​ទំនង​ ពួកម៉ាក​ ១គូ​នេះ​វិញ​ ចាប់​ផ្ដើម​ល្អ​តាំង​ពី​ពេល​សម្ដែង​រឿង​ «You're Beautiful» ជាមួយ​គ្នា​មក​ម្ល៉េះ។ ដោយសារ​តែ​ពាក្យ​ចចាមអារ៉ាម​ផ្ទុះ​ឡើង​ខ្លាំង​ពេក​ Hong Ki ក៏​បាន​ចេញ​មុខ​បញ្ជាក់​តែម្ដង​ថា​ពួកគេ​ត្រឹម​ជា​មិត្ត​ប៉ុណ្ណោះ។ រហូតដល់​ពេល​មាន​ព័ត៌មាន​ថា​ Park Shin Hye មាន​ស្នេហា​ជាមួយ​ Choi Tae Yoon កាលពី​ឆ្នាំ ២០១៧​ ទើបពាក្យ​​ចចាមអារ៉ាម​ទាំង​នោះ​រលុប​បាត់វិញ។

៤. G-Dragon (BIGBANG) និង Dara

តារា​រួម​ផលិតកម្ម​ ១​គូ​នេះ​វិញ​ ក៏​មាន​ព័ត៌មាន​ស្នេហា​ផ្ទុះ​ឡើង​ខ្លាំង​ដែរ​កន្លងមក។ ច្រើន​ដង​ណាស់ អ្នក​គាំទ្រព្យាយាម​ប្រមូល​ភស្តុតាង​ពួកគេ​ទាំង​ ២​លួច​ទាក់ទង​ស្នេហា​គ្នា ព្រោះ​តាំងពី​ខោអាវ​ ស្បែកជើង កាយវិការ​ថត​រូប និង​រូបថត​ជា​ច្រើន​សន្លឹក​របស់ពួកគេ​ដូច​គ្នា​ពេក។ ប៉ុន្តែ​សរុប​មក​ពួកគេ​មិន​មែន​ជា​សង្សារ​នឹង​គ្នា​ដូច​ពាក្យ​លើក​ឡើង​នោះ​ទេ ព្រោះ​ថា​ទំនាក់​ទំនង​ពេល​នេះ​កើត​ចេញ​ពី​ការ​រាប់​អាន​ប្រផប​ដូច​បងប្អូន​ទៅ​វិញ​ទេ។

៥. U-Know Yunho និង​ BoA

Yunho និង​ BoA គឺ​សុទ្ធ​តែ​ជា​តារា​ជើង​ចាស់​របស់​ផលិតកម្ម​ SM។ មិន​ត្រឹម​តែ​ជា​អ្នក​រួម​ការងារ រួម​ផលិតកម្មទេ ពួកគេ​ថែម​ទាំង​ជា​មិត្តល្អ​រាប់​ឆ្នាំទៀត​ផង។ ដោយសារ​កាយវិការ​យក​ចិត្តទុកដាក់​ប្រៀប​ដូច​គូស្នេហ៍​នៅ​ខាង​ក្រៅ​ ទើប​បណ្ដាល​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ Yunho និង​ BoA ទំនង​ស្រឡាញ់​គ្នា​មែន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី