វិលពីកូវីដវិញ ឡានក្លឹប Benfica ត្រូវបានគេគប់ដុំថ្ម ខណៈកីឡាករ២នាក់បញ្ជូនទៅពេទ្យ
- 2020-06-05 11:11:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិលពីកូវីដវិញ ឡានក្លឹប Benfica ត្រូវបានគេគប់ដុំថ្ម ខណៈកីឡាករ២នាក់បញ្ជូនទៅពេទ្យ
ចន្លោះមិនឃើញ
ឡានក្រុងរបស់ក្លឹប Benfica ត្រូវបានមនុស្សមួយក្រុមបានវាយប្រហារ ដោយគប់ដុំថ្ម បន្ទាប់ពីក្លឹបកំពូលតារាងលីគកំពូលព័រទុយហ្គាល់លេងបានលទ្ធផល ០ស្មើ ទល់នឹងក្លឹបលេខ ១៣ Tondela នៅ ក្នុងថ្ងៃដំបូងនៃការវិលត្រលប់នៃការប្រកួតបាល់ទាត់វិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារកូវីដ-១៩។
សេចក្ដីថ្លែងការណ៍របស់ក្លឹបបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងបន្ទាប់ក្រុមកីឡាករបានធ្វើដំណើរចេញពីកីឡដ្ឋានរបស់ខ្លួន ឆ្ពោះទៅកាន់មូលដ្ឋានហ្វឹកហាត់របស់ក្លឹប កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅព័រទុយហ្គាល់)។
ខាងក្លឹបបានបន្តទៀតថា កីឡាករចំនួនពីររូបគឺ ខ្សែបម្រើអាល្លឺម៉ង់ Julian Weigel និងខ្សែស្លាបស៊ែប Andrija Zivkovic បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មកទល់ពេលនេះដែរ Weigel បានបង្ហោះក្នុងបណ្ដាញសង្គមថា ពួកគេទាំងពីរមិនមានប៉ះពាល់អីធ្ងន់ធ្ងរទេ។
សារព័ត៌មាន Goal បានចុះផ្សាយថា នៅអំឡុងការប្រកួតរវាង Benfica និង Todela មានក្រុមអ្នកគាំទ្រជួបជុំនៅខាងក្រៅកីឡដ្ឋាន៕
ខាងក្រោមនេះជាវីដេអូ៖