Ronaldo បាន​ជាប់​ឈ្មោះ​ជា​ មហា​សេដ្ឋីពាន់លាន​ដុល្លារ​ទី​១ ក្នុង​វិស័យ​បាល់​ទាត់

  • 2020-06-05 11:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ Cristiano Ronaldo បាន​ជាប់​ឈ្មោះ​ជា​មហា​សេដ្ឋី​ពាន់លានដុល្លារ​ (Billionaire) ដំបូង​គេ​បង្អស់​ នៅ​ក្នុង​វិស័យ​បាល់ទាត់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Forbes។

ទឹក​ប្រាក់​ដែល​កីឡាករ​ខាង​លើ​នេះ​ រក​បាន​នៅ​ក្នុង​អាជីព​នេះ​គិត​ទាំង​ប្រាក់​ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ចាប់​តាំង​ពី​ចូល​ដំបូង​មក​ មាន​សរុប​ប្រមាណ​ជាង​ ១ពាន់​លាន​ដុល្លារ​។

បើ​គិត​តែ​ពី​ ប្រាក់​ខែ​សុទ្ធ​ដែល​ Ronaldo ទទួល​បាន​នៅ​ក្នុង​រយៈ​ពេល​ ១៧​ឆ្នាំ​កន្លង​ទៅ​ ​បាន​ប្រាក់​សុទ្ធ​សរុប​ជាង​ ៦៥០​លាន​ដុល្លារ​ និង​អាច​ឡើង​ទៅ​ដល់​ជាង​ ៧៦៥​លាន​​ដុល្លារ​នៅ​ពេល​ចប់​កុងត្រា​ជា​ក្លឹប​នៅ​ឆ្នាំ​ ២០២២​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​៤ ជា​តារា​ដែល​រក​ចំណូល​ច្រើន​បំផុត​ក្នុង​ទស្សនាវដ្ដី​ Forbes ក្នងុ​ឆ្នាំ​ ២០២០​ផង​ដែរ​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​រក​ចំណូល​បាន​រហូត​ដល់​ជាង​ ១០៥​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៩​កន្លង​ទៅ​នេះ​៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ ហ៊ីម រស្មី