ទោះហាមប្រាមមិនឲ្យចូលស្តាត អ្នកគាំទ្រ Porto នៅតែអបអរយ៉ាងហ៊ឹកហ៊ាក់
- 2020-06-05 11:29:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះហាមប្រាមមិនឲ្យចូលស្តាត អ្នកគាំទ្រ Porto នៅតែអបអរយ៉ាងហ៊ឹកហ៊ាក់
ចន្លោះមិនឃើញ
កាលពីថ្ងៃពុធកន្លងទៅ Porto បានទៅសួរសុខទុក្ខក្លឹបម្ចាស់ផ្ទះ Famalicao ដែលជាប្រកួតដំបូងរបស់ខ្លួន ក្រោយពីលីគកំពូលព័រទុយហ្គាល់ Liga NOS ត្រលប់មកវិញ។ ទោះជាមានបម្រាមមិនឲ្យមានអ្នកគាំទ្រចូលក្នុងកីឡដ្ឋានយ៉ាងណាក៏ដោយ ក៏មានអ្នកគាំទ្រ Porto ជាច្រើនរយនាក់នៅចាំលើកទឹកចិត្តពីក្រៅរបងដែរ។
បើតាមសារព័ត៌មាន Marca បានឲ្យដឹងថា អ្នកគាំទ្រ Porto ចំនួន ៣០០នាក់បាននៅចាំស្រែកហ៊ោកញ្ជ្រៀវនៅខាងក្រៅស្តាត។ អ្នកគាំទ្រទាំងនោះបានគ្រវីទង់ក្លឹប ក៏ដូចជាអុជផាវ អុជកាំជ្រួចទៀតផង។
ជាអកុសលការលើកទឹកចិត្តនេះមិនបានជួយ Porto ទេ ខណៈក្លឹបនេះបានចាញ់ក្លឹបម្ចាស់ផ្ទះក្នុងលទ្ធផល ២-១។
យ៉ាងណាមិញបើតាម Eurosport បានឲ្យដឹងថា ខាងប៉ូលិសនឹងធ្វើការហាមប្រាមមិនឲ្យក្រុមអ្នកគាំទ្រចូលជិតកីឡដ្ឋានក្នុងចម្ងាយតិចជាង ១០០ម៉ែត្រឡើយ៕
ខាងក្រោមនេះជាវីដេអូ៖