ចូល​ហាត់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ Messi មាន​របួស​បាត់

  • 2020-06-05 12:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ Lionel Messi ត្រូវ​បាន​ខាង​ក្លឹប​ Barcelona ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​រូប​នេះ​កំពុង​តែ​​មាន​បញ្ហា​ត្រង់​ ជង្គង់​ខាង​ស្ដាំ​។

ក្លឹប​ខាង​លើ​ថែម​ទាំង​បាន​បញ្ជាក់​ផង​ដែរ​ថា​ Messi នឹង​ទទួល​នូវ​ការ​ហ្វឹកហាត់​តែ​ម្នាក់​ឯង​​ និង​លំហាត់​ប្រាណ​ណា​ ដែល​មិន​ប៉ះពាល់​ទៅ​មុខ​របួស​របស់​គេ​។

យ៉ាង​ណា​មិញ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ នឹង​អាច​ត្រលប់​មក​ហ្វឹកហាត់​ជា​ក្រុម​វិញ​ នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ​នេះ​។

មិន​តែ​ប៉ុណ្ណោះ​ខាង​ក្លឹប​នេះ ក៏​អះ​អាង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​អាច​ជា​សះ​ស្បើយ​ទាន់​ មុន​ពេល​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ក្នុង​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Barcelona ទើប​តែ​ត្រលប់​មក​ហ្វឹកហាត់​នៅ​ក្នុង​ថ្ងៃ​ទី​០៨ ខែ​មិថុនា​ ឆ្នាំ​២០២០​ នេះ​បន្ទាប់​សម្រាក​អស់​រយៈ​ពេល​ជាង​ ៣​ខែ​ដោយ​សារ​ជំងឺ​កូវីដ-១៩៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី