ទម្លាប់ប្រចាំថ្ងៃមួយចំនួននេះ នឹងធ្វើឲ្យអ្នកចេះតែកើតជំងឺបាក់ទឹកចិត្ត

  • 2020-06-09 01:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសហរដ្ឋអាមេរិកតែមួយប្រទេស មានមនុស្សពេញវ័យច្រើនជាង ១៦នាក់ត្រូវបានគេរកឃើញថាមានជំងឺបាក់ទឹកចិត្តជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ ការបាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលបង្កជាអាការៈច្រើនជាងអារម្មណ៍នៃការកើតទុក្ខទៅទៀត។

អ្នកខ្លះដែលកំពុងតែទប់ស្កាត់ការបាក់ទឹកចិត្ត ក៏ត្រូវការបន្ថយសកម្មភាពប្រចាំថ្ងៃដែរ ព្រោះពេលខ្លះវាជាដើមហេតុនាំឲ្យបាក់ទឹកចិត្តកាន់តែខ្លាំង។ ដូច្នេះតើទម្លាប់ប្រចាំថ្ងៃអ្វីខ្លះដែលនាំឲ្យមនុស្សយើងងាយនឹងបាក់ទឹកចិត្ត?

ការញ៉ាំគ្រឿងស្រវឹងច្រើនៗ

តើអ្នកមានបានដឹងចំនួនគ្រឿងស្រវឹងដែលអ្នកញ៉ាំមួយពេលៗទេ? ការដែលញ៉ាំគ្រឿងស្រវឹងច្រើនហួសកម្រិតអាចធ្វើឲ្យអារម្មណ៍បាក់ទឹកចិត្តកាន់តែខ្លាំង ដោយសារតែឥទ្ធិពលបាក់ទឹកចិត្តនៃគ្រឿងស្រវឹងធ្វើទុក្ខក្នុងខ្លួន។ បើសិនជាអ្នកមិនអាចលុបបំបាត់ការញ៉ាំគ្រឿងស្រវឹងបានទេ យកល្អគួរតែញ៉ាំក្នុងកម្រិតមធ្យមបានហើយ ដោយស្រ្តីអាចញ៉ាំត្រឹមមួយកំប៉ុងក្នុងមួយថ្ងៃ និងបុរសអាចបានពីរកំប៉ុង។

នៅជាមួយបណ្តាញសង្គមគ្រប់ពេល

អ្នកទំនងជាមានអារម្មណ៍មិនល្អហើយនៅពេលបើកមើលបណ្តាញសង្គមម្តងៗ ជាពិសេសការបង្ហោះ Status និងរូបភាពនៃការរស់នៅបែបស៊ីវីល័យដែលអ្នកមិនអាចធ្វើដូចគេបាន។ បើសិនជាការមើលបណ្តាញសង្គមធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ យកល្អគួរតែ Unfollow ឬ Unfriends មិត្តភក្តិខ្លះដែលអ្នកមិនស្គាល់ទៅ។

គេងមិនលក់រាល់យប់

ចូរប្រាកដថា អ្នកបានគេងលក់ស្កប់ស្កលពី ៧ ទៅ ៩ម៉ោងក្នុងមួយយប់។ ប៉ុន្តែបើសិនជាអ្នកមិនអាចគេងបានបែបនេះទេ ពិតណាស់អ្នកនឹងមានអារម្មណ៍ឆេវឆាវ ឬបាក់ទឹកចិត្តនៅថ្ងៃបន្ទាប់ជាមិនខាន។ បើសិនជាអ្នកជឿថា អ្នកមានបញ្ហាគេងមិនលក់ធ្ងន់ធ្ងរ ហើយមិនអាចព្យាបាលខ្លួនឯងបាន យកល្អគួរតែស្វែងរកគ្រូពេទ្យជំនាញដើម្បីពិនិត្យនិងព្យាបាលទៅ។

អង្គុយជាប់រហូត

តើអ្នកមានដឹងទេថា ការហាត់ប្រាណជាប្រចាំមិនត្រឹមតែជួយឲ្យចង្កេះរាបស្មើទេ តែក៏ជួយឲ្យមានអារម្មណ៍ល្អដែរ។ នេះដោយសារតែវាទៅបង្កើនចំនួនអ័រម៉ូនសប្បាយចិត្តក្នុងខ្លួន។ តែបើសិនជាមិនអាចហាត់ប្រាណជាប្រចាំទេ អ្នកអាចនឹងឡើងទម្ងន់ និងមិនសូវស្រឡាញ់ខ្លួនឯង ដែលជាអាការៈរបស់ការបាក់ទឹកចិត្តមិនខាន។

ចេះតែសង្ងំនៅក្នុងផ្ទះរហូត

វាគឺជារឿងល្អមួយដែលអ្នកត្រូវបណ្តោយស្បែកឲ្យប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លះ។ រឿងនេះនឹងជួយបង្កើនចំនួនវីតាមីន D ក្នុងខ្លួនដើម្បីជួយឲ្យមានអារម្មណ៍ល្អ។ សំខាន់បើសិនជាអ្នកចេះតែនៅក្នុងផ្ទះ មិនព្រមចេះទៅក្រៅសោះ វីតាមីន D ក៏មិនទទួលបាន ហើយអារម្មណ៍មិនល្អរហូតដល់បាក់ទឹកចិត្តទៀត ជាពិសេសដែលខ្លាចខ្មៅតែម្តង។

ការញ៉ាំអាហារកៃឆ្នៃច្រើន

បើសិនជាអ្នកចេះតែចូលចិត្តញ៉ាំអាហារកៃឆ្នៃគ្រប់ប្រភេទ វាមិនមានអ្វីភ្ញាក់ផ្អើលឡើយដែលអ្នកអាចនឹងមានអាការៈបាក់ទឹកចិត្តគ្រប់ពេលនោះ។ សារធាតុគីមីដែលមានច្រើនក្នុងអាហារកៃឆ្នៃអាចធ្វើឲ្យអតុល្យភាពដល់អ័រម៉ូន និងធ្វើឲ្យមានអារម្មណ៍មិនល្អដូចជា បាក់ទឹកចិត្តជាដើម៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ ម៉េង សុខសៀន