ល្បឿន 65W សាកតែ ៣០នាទីពេញ ចុះទម្រាំ 80W ទៀត?

  • 2020-06-12 06:25:22
  • ចំនួនមតិ 13 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ OPPO ​តែង​តែ​បាន​ពង្រឹង​សមត្ថភាព​លើ​ល្បឿន​សាក​ថ្ម​ទូរសព្ទ ហើយ​នា​ឆ្នាំ​ក្រោយ​នេះ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត។ អ្នក​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​មួយ​រូប បាន​បង្ហាញ​លើ​​បណ្ដាញ Weibo ថា ក្រុមហ៊ុន OPPO គ្រោង​នឹង​ប្រកាស​ចេញ​បច្ចេកវិទ្យា​ SuperVOOC 3.0 ដែល​មាន​ល្បឿន​ 80W ក្នុង​ឆ្នាំ ២០២១។

បច្ចុប្បន្ន​នេះ OPPO មាន​បច្ចេកវិទ្យា SuperVOOC 2.0 ដែល​មាន​ល្បឿន 65W មាន​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន​មួយ​ចំនួន​រួម​មាន Ace2, Find X2 និង Find X2 Pro។ realme X50 Pro មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដូច​គ្នា ប៉ុន្តែ​ប្រើ​ឈ្មោះ​ផ្សេង​ថា SuperDart Flash Charge។ ស្មាតហ្វូន​ទាំង​អស់​នេះ​អាច​សាក​ថ្ម​ពី ០ ដល់ ១០០% ដោយ​ប្រើ​ពេល​ប្រហែល ៣០នាទី ប៉ុណ្ណោះ។

ប្រសិន​បើ​ដំណឹង​លេច​ធ្លាយ​ក្លាយ​ជា​ការ​ពិត​ នោះ​ការ​សាក​ថ្ម​ពី ០ ដល់ ១០០% នឹង​ប្រើ​ពេល​ប្រហែល ២០នាទី​ប៉ុណ្ណោះ។ គួរ​ដឹង​ថា OPPO ក៏​មាន​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ល្បឿន​ដល់ 30W ដែរ ប៉ុន្តែ​បច្ចុប្បន្ន​វា​មាន​ផ្ដាច់​មុខ​តែ​នៅ​លើ OPPO Ace2 ដែល​លក់​នៅ​តែ​ប្រទេស​ចិន​ប៉ុណ្ណោះ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង