តោះ! រៀនរបៀបសន្សំលុយសម័យថ្មី ចាយតិចជាងមុខ តែមិនប៉ះពាល់ផ្លូវចិត្ត សប្បាយលើសដើម

  • 2020-06-15 09:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​គូរ​អនាគត​ គួរ​ចេះ​សន្សំសំចៃ ទុក​ដាក់​លុយ​កាក់​ការ​ចាយ​វាយ​ទើប​ឆាប់​មាន​បាន​។ ខណៈ​វីរុស​ឆ្លង​កូវីដ​ក៏​មិន​ទាន់​ចប់​ ធ្វើ​ម៉េច​ទើប​សល់​លុយ​បាន? តោះ​!​ មក​រៀន​របៀប​សន្សំ​លុយ​បែប​សម័យ​ថ្មី ចាយ​តិច​ជាង​មុន តែ​​មិន​បាច់​ត្បិតត្បៀតខ្លាំង​៖

១. ធ្វើផែនការ​ចំណាយ និង​ចំណូលប្រចាំថ្ងៃ និង​ប្រចាំខែ

ត្រួតពិនិត្យ​មើលថា​ចំណាយ​ចំបាច់​ណាខ្លះ​មិនអាចខ្វះបាន និង​ ចំណាយ​ដែល​មិនចាំ ដែល​អ្នក​គួរកាត់ចេញ។ អ្នកគួរ​ចាយ​តែ ៥០% នៃ​ចំណូល​បានហើយ ដោយ​ ទុក​ ២០% សន្សំ និង ៣០% ទៀត​បម្រុង​ទុក​ពេលត្រូវការ​ចាយបន្ទាន់ ឬ ករណី​ចាំបាច់ (​Emergency Fund)។

២. រកការងារ​ធ្វើ​ឲ្យរវល់​ មិនសូវមានពេលដើរចាយលុយ​​

ជីវីត​កាន់តែ​មានន័យពេល​ដែលអ្នក​បាន​ធ្វើការងារអ្វីមួយ​ជាប្រយោជន៍ដល់​ខ្លួនឯង និងសង្គមជាតិឲ្យកាន់តែ​ចម្រើន។ បើ​អ្នក​មានការងារ​ធ្វើ​ស្រាប់​ គ្រាន់តែ​ព្យាយា​ម​បង្កើន​ផលិតផលការងារ​ឲ្យកាន់តែប្រសើរ។ តែបើ​អ្នកនៅរៀន គួរ​ចំណាយពេល​អានសៀវភៅ ឬ​សរសេរ​រឿង ក្រៅពីធ្វើការងារសាលា​ចបអស់។ ពេលទំនេរពីការងារ​ អ្នក​គួរ​រៀន​ដាំ​បន្លែ ហាត់​ប្រាណ ឬ លេងកីឡា។

៣. ដើរលេង​នៅកន្លែង​ដែលមិនអស់លុយ​ (ឆ្លៀតពេលហាត់ប្រាណ)

នៅផ្ទះច្រើនអាចស្រ្តេស រៀងរាល់​ល្ងាច អ្នក​គួរ​ចេញដើរលេង តាមសួន ឬ ទៅកន្លែង​ដែលមានបរិយាកាសល្អៗ ស្រឡះមុខមាត់ និង​ឆ្លៀត​ពេល​ហាត់កីឡា ដូចជា រត់​យឺត ធាក់កង់ ឬ វាយសី ជាមួយ​មិត្តភ័ក្ត ឬ ដើរលេង​ មើល​ថ្ងៃ​លិច ថត​រូប​ទេសភាព ទុកផុសលេងក្នុង​ហ្វេសប៊ុក ក៏​សប្បាយ​ លំហែ​អារម្មណ៍​ម្យ៉ាង​ដែរ។​

៤. ធ្វើ​ដំណើរ​ដោយ​កង់

ជិះម៉ូតូ គ្រាន់តែបញ្ឆេះភ្លាម គឺ​ស៊ីសាំងភ្លែត ដូច្នេះ ទៅទីតាំងណា​ជិត​ល្មមៗ គួរ​ធាក់កង់ទៅ។ ការ​ធ្វើ​ដំណើរ​ដោយ​កង់​ជួយ​សន្សំ​សំចៃ​ប្រាក់​លើការចំណាយ​ប្រេងសាំង​ និង​ការ​ចំណាយ​ផ្សេង​ៗ​ មិន​ត្រឹមតែ​កាត់​បន្ថយ​ការ​ចំណាយ​នោះ​ទេ តែ​ជួយ​ឲ្យ​អ្នក​បាន​ហាត់​ប្រាណ​ទៀត​ផង។

៥. ​ចាយ​ដោយ​ប្រើប្រាស់​កាត​ធនាគារ

ដើម្បី​ទប់​ចិត្ត​មិន​ឲ្យ​ចាយ​ច្រើន អ្នក​គួរ​ប្រើ​កាតធនាគារ​ ដោយ​ត្រូវ​ដាក់​កំហិត​នៃ​បរិមាណ ដែល​ខ្លួន​អាច​ចាយ​បានសម្រាប់​​មួយខែៗ ឲ្យ​ជាក់​លាក់​​ ។ សម័យ​នេះ​ចាយ​លុយ​តាម​ធនគារ​ស្រួល​ជាង​ចាយ​លុយ​ក្នុង​កាបូប​មែន​ តែ​វា​ល្អ​ម្យ៉ាង​ដែរ​ត្រង់​ថា រាល់​ពេល​ចាយ​តាម​កាត​ធនាគារ មាន​ការ​កត់ត្រា​ច្បាស់​លាស់ ជា​ជាង​ការ​ដក​លុយ​ពី​ការ​បូប​មក​​ចាយ ភ្លេច​ខ្លួន​អស់​លុយ​ពី​កាបូប​រលីង រក​មុខ​ចំណាយ​មិន​ឃើញ។​

៦. ទិញ​ទំនិញ​ និង​ញុំា​អាហារ​ មាន​ប្រូម៉ូសិនតែ​ធានា​គុណភាព ៖​

ទោះក្នុង​អំឡុងប្រឹង​សន្សំលុយ អ្នកក៏នៅតែ​អាចរីករាយ​ញុំា​ម្ហូប​ឆ្ងាញ់ៗបានគ្រប់​ប្រភេទ ដោយ​គ្រាន់តែស្គាល់​កន្លែងទិញ។

ជាក់​ស្តែង​ បើ​អ្នក​ប្រើ​អេប foodpanda ទិញទំនិញ ឬ ម្ហូប អ្នកនឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ជាច្រើន ចំណេញ​ជាង​​ទៅ​ដល់​ហាង​ដោយ​ផ្ទាល់​ទៀត​ផង ពិសេស​ក្នុង​អេប​នេះ​បាន​ប្រមូល​ម្ហូប​អាហារ​ឆ្ងាញ់​ ពី​ហាង​ល្បី​ជាច្រើន​មុខ​យ៉ាង​ស​ម្បូរ​បែប ចុច​ទិញ​ងាយ​ស្រួល និង​ដឹក​ជញ្ជូន​រហ័ស​ទាន់​ចិត្ត​ដល់​ផ្ទះ។​

ចង់​ចំណេញ បាន​ចុះ​ថ្លៃច្រើនៗ ក៏​ត្រូវ​ទិញ ឲ្យ​ចំ​ថ្ងៃ និង​ពេលវេលា​ដែល​គេ​មាន​ការ​បញ្ចុះ​តម្លៃ​ដែរ។ ​សម្រាប់​ខែ មិថុនា​នេះ ប្រូម៉ូសិន​ពិសេស​ពី Foodpanda មាន​ដូចជា ៖

  • ចុះតម្លៃដល់​ទៅ ៣៥% ៖ ចាប់ពីថ្ងៃ ចន្ទ ដល់​ថ្ងៃ សុក្រ

  • ចុះ​តម្លៃដល់​ទៅ ៥០% ៖ ចាប់​ពីម៉ោង ៩យប់ ដល់​ ១១យប់ រៀងរាល់ថ្ងៃ ( Everyday )

  • ចុះតម្លៃដល់​ទៅ ៥០% ៖ សម្រាប់​ចុងសប្តាហ៍ (ថ្ងៃសៅរ៍ និង​អាទិត្យ​)

  • សេវា​ Pick Up ថ្មី ៖ អ្នក​អាច​ចុចកុម្ម៉ង់តាមអេប រួចទៅយក​ដោយ​ផ្ទាល់ខ្លួនឯងនៅហាង ដោយ​ចំណេញពេលមិនបាច់រង់ចាំ និង ទទួលបាន​ការ​បញ្ចុះតម្លៃច្រើនៗដូចគ្នា​។

  • កូដប្រូម៉ូសិន Sabay ៖ កាដូ​ពិសេស​សម្រាប់​មិត្ត Sabay ទាំងអស់ នឹង​ទទួល​បាន ការបញ្ចុះ​តម្លៃ ៣​ ដុល្លារ​ប្រើ​បាន​ភ្លាមៗ រាល់​ការ​ចំណាយ​ចាប់ពី ៤​ ដុល្លារ​ឡើង​ទៅ ​ក្នុង​អេប foodpanda ។ បញ្ជាក់ ៖ ការ​ផ្តល់​ជូន​នេះ​សម្រាប់​តែ​អ្នក​ប្រើ​អេប foodpanda លើក​ដំបូង​ប៉ុណ្ណោះ

រក​ណា​បាន ចំណេញ​ទាំង​ពេល​វេលា និង លុយ​កាក់​ កុំ​ភ្លេច​សាក​ណា៎! អ្នក​ចាយ​វាយ​វ័យ​ឆ្លាត​ទាល់​​តែ​បែប​នេះ​ទើប​បាន។

បើ​មិនទាន់មាន​អេប foodpanda សូម​ដោន​ឡូត​ឥលូវនេះ តាម​លីង​នេះ www.foodpanda.com.kh

ណារីតា