ភ្ញាក់ផ្អើល លោក​ជំទាវ ហ៊ុន ស៊ីណាត ដាក់​ពាក្យ​ប្ដឹង ម៉េង កែវពេជ្ជតា រសៀល​នេះ!

  • 2020-06-16 10:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចាស់​វស្សា ម៉េង កែវពេជ្ជតា រង​បណ្ដឹង​ពី​ប្អូន​ស្រី​បង្កើត​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​លោក​ជំទាវ ហ៊ុន ស៊ីណាត។ លោក​ជំទាវ បាន​ចោទ​អ្នក​នាង ម៉េង កែវពេជ្រ​ចិន្ដា និង​គូកន​ថា​បាន​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើងលើ​លោក​ជំទាវ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​លោកជំទាវ ហ៊ុន ស៊ីណាត ដាក់​ចូល​សាលាដំបូង​រាជធានីភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២០ នេះ បាន​រៀបរាប់​ថា តារា​ចម្រៀង​ម៉េង ម៉េង​កែវពេជ្ជតា បាន​និយាយ​នូវ​ពាក្យ​សម្ដី​ធ្ងន់​ៗ​តាម​ហ្វេសប៊ុក​ Live នូវ​រឿង​មួយ​ដែល​ទាក់ទង​ដល់​ឈ្មោះរបស់​​លោក​ជំទាវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ២០២០។

ដូច្នេះ​ហើយ ទើប​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​សម្រេច​ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស អ្នកនាង​ ម៉េង កែវពេជ្ជតា តាម​ផ្លូវ​ច្បាប់ ហើយ​ក៏ទាមទារ​សំណង​ជំងឺ​ចិត្ដ​តាម​ផ្លូវ​ច្បាប់ផង​ដែរ។ តាម​ការ​វាយ​ត្រា​បញ្ជាក់លើ​​ពាក្យ​បណ្ដឹង​ បាន​ឲ្យ​ដឹង​ថា បណ្ដឹងនេះ​បាន​ចូល​ដល់​អយ្យការ​អម​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ម៉ោង ៩ និង ២៥នាទី​ព្រឹក។ យ៉ាង​ណា គិត​ត្រឹម​ម៉ោង ៥ ថ្ងៃ​ដដែល មិន​ទាន់ឃើញ​អ្នក​នាង ម៉េង កែវពេជ្ជតា មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ។

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ តារា​ចម្រៀង ម៉េង កែវពេជ្ជតា រង​នូវ​ការ​រិះគន់​ផង និង​គាំទ្រ​ផង ក្រោយ​ពី​នាង​ បាន​Live ហ្វេសប៊ុក បរិយាយ​ជា​បន្ដ​បន្ទាប់​ទាក់ទង​នឹង​សកម្មភាព​សិល្បៈ និង​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​នាង​នៅ​ក្នុង​សង្គម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ