Ford បង្ហាញរូបដំបូងបង្អស់នៃភីកអាប់ F-150 ឆ្នាំ២០២១

  • 2020-06-19 01:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Ford F-150 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ ពោលគឺថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង។ ឥឡូវនេះ Ford ក៏បានបង្ហាញរូបដំបូងបង្អស់របស់ F-150 ថ្មី ដែលនឹងទទួលបានការឌីហ្សាញឡើងវិញផងដែរ។

រូបដំបូងបង្អស់របស់ F-150 ថ្មី

ថ្វីបើរូបនោះមិនបង្ហាញអ្វីច្រើន ប៉ុន្តែវាអាចឲ្យយើងឃើញពីការឌីហ្សាញឡើងវិញនូវចង្កៀងមុខ ដែលមានភ្លើង LED សម្រាប់បំភ្លឺពេលថ្ងៃរាងជាអក្សរ "C” រត់កាត់ដល់កាងមុខ។ ជាមួយគ្នានេះ F-150 ឆ្នាំ២០២១ នឹងទទួលបានការកែកុនមួយចំនួនទៀតត្រង់គម្របម៉ាស៊ីន, ផ្នែកខាងក្រោយ ក៏ដូចជាចង្កៀងក្រោយផងដែរ។ បន្ថែមពីនេះទៅទៀត គឺការអាប់ដេតលើកុងទ័រ និងអេក្រង់កម្សាន្តធំជាងមុន នៅកាប៊ីនខាងក្នុង។

ទោះជាមិនទាន់មានព័ត៌មានផ្លូវការ ប៉ុន្តែ Ford ធ្លាប់បានអះអាងថា អេក្រង់កម្សាន្ត SYNC 4 របស់ខ្លួននឹងផ្តល់ជម្រើស ៨អ៊ីញ ១២អ៊ីញ និង ១៥,៥អ៊ីញ។

យ៉ាងណាមិញ គេរំពឹងថា F-150 ថ្មីនឹងផ្តល់ជម្រើសម៉ាស៊ីនដូចជា ចំណុះ ៣,៣លីត្រ V6 កម្លាំង ២៩០សេះ , ចំណុះ ២,៧លីត្រ EcoBoost V6 កម្លាំង ៣២៥សេះ , ចំណុះ ៣,៥លីត្រ EcoBoost V6 កម្លាំង ៣៧៥សេះ , ចំណុះ ៥,០លីត្រ V8 កម្លាំង ៣៩៥សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 កម្លាំង ២៥០សេះ។ ក្រៅពីនោះក៏នឹងមានប្រភេទប្រើម៉ាស៊ីន Plug-in Hybrid និង ប្រភេទប្រើអគ្គិសនីសុទ្ធ ផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម