នេះ​គឺ​ភាពយន្ត​ខ្មែរ​ដ៏​ល្បី​កាល​ពី​ឆ្នាំ ២០១៧ ឥឡូវ​នេះ​ប្រិយមិត្ត​អាច​ទស្សនា​ម្ដង​ទៀត​ហើយ!

  • 2020-06-19 07:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ត្រឹម​ពេល​នេះ មាន​ភាពយន្ត​ខ្មែរ​ជា​ច្រើន​រឿង​រួច​មក​ហើយ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង Soyo កម្មវិធី​ទស្សនា​ភាពយន្ត​លើ​ទូរស័ព្ទ​មុន​ដំបូង​គេ​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​នោះ​មាន​ភាពយន្ត​ភាគ​ខ្មែរ​ដ៏​ល្បី​មួយ​កាល​ពី​ឆ្នាំ ២០១៧ ក៏​មាន​វត្តមាន​នៅ​លើ​នោះ​ដែរ។

នោះ​គឺ​រឿង "ពស់​កេង​កង" ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​របស់​កម្ពុជា​ជា​ច្រើន​រូប។ តាម​ប្រធាន​គ្រប់គ្រង​កម្មវិធី Soyo លោក ស៊ុត ឈាង​ឡេង បាន​ឲ្យ​ដឹង​ថា រឿង​ភាគ​ខ្មែរ​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​ភាពយន្ត​ដែល​ល្បី​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៧ ដូច្នេះ​ហើយ ទើប​ក្រុម​ការងារ​បាន​ព្យាយាម​នាំ​យក​រឿង​នេះ​មកចែក​ជូន​ប្រិយមិត្ត​បាន​ទស្សនា។ ក្រោយ​ពី​ដាក់​បញ្ចូល​លើ Soyo "ពស់​កេង​កង" ក៏​បាន​ក្លាយ​ជា​រឿង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​លើ Soyo ដូច​គ្នា។

តាម​សាច់​រឿង បាន​និទាន​ថា នៅ​ភូមិ​ដាច់​ស្រយាល​មួយ មាន​មាណព​ម្នាក់ មាន​ប្រពន្ធ​ក្មេង រូប​ល្អ​ស្រស់​ដាច់​គេ​នៅ​ក្នុង​ភូមិ នាង​មាន​ឈ្មោះ​ថា​នាង "នី"។ អ្នក​ទាំងពីរ​បាន​រស់​នៅ​ជា​មួយ​គ្នា ហើយ​មាន​កូន​ស្រី​ម្នាក់ ឈ្មោះ​ថា​នាង "អិត"។ ជារឿយៗ មាណព​តែងតែ​ផឹក​ស្រា​ស្រវឹង មាន​ចិត្ត​ប្រច័ណ្ឌ​ប្រពន្ធ និង​រា​រាំង មិន​អោយ​នាង​ដើរ​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ។ ថ្ងៃ​មួយ មាណព​នោះ បាន​លា​ប្រពន្ធ និង​កូន​ចេញ​ទៅ​រក​ស៊ី​នៅ​ឯ​ស្រុក​ឆ្ងាយ។

ក្រោយ​ពេល​មាណព​បាន​ចេញ​ទៅ​រក​ស៊ី​ឆ្ងាយ ថ្ងៃ​មួយ​ម្ដាយ និង​កូន​បាន​នាំ​គ្នា​ទៅ​ជីក​ទំពាំង​នៅ​ខាង​ក្រោយ​ផ្ទះ ក៏​បាន​ជួប​នឹង​សត្វ​ពស់​ដ៏​ធំ​មួយ ដែល​នៅ​ថែ​រក្សា​នៅ​ក្នុង​ព្រៃ​នោះ។ ចាប់​តាំង​ពី​បាន​ជួប​ហេតុការណ៍​នោះ​មក គ្រូសារ​របស់​នាង មាន​រឿង​ជាមួយ​សត្វ​ពស់​ត​ត្រកូល​ឥត​ឈប់​ឈរ។

មិន​ចាំ​បាច់​អន្ទះសា តែ​ប្រិយមិត្ត​អាច​តាម​ដាន​សាច់​រឿង​ខាង​លើ​នេះ ក្នុង​ពេល​ឥឡូវ​តែ​ម្ដង។ តែ​ចាំ​បន្តិច ទស្សនា​វីដេអូ Trailer ទាំង​គ្នា​មុន​សិន​ក៏​ល្អ​ដែរ៖

បន្ត​ពី​នេះ គឺ​ប្រិយមិត្ត​អាច​ទស្សនា​ភាពយន្ត​ភាគ​ខ្មែរ​រឿង "ពស់​កេង​កង" តាម​ភាគ​បន្ត​បន្ទាប់​បាន​ហើយ ដោយ​បើក​កម្មវិធី Soyo លើ​ទូរស័ព្ទ​ដៃ​របស់​បង​ប្អូន រួច​ហើយ​វាយ "ពស់កេងកង" ត្រង់​ប្រអប់ Search ជា​ការ​ស្រេច។

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា