Ronaldo រក​បាន​គ្រាប់ទី​២២​នៅ Serie A បន្ត​ប្រជែង​ Top Scorer

  • 2020-06-23 02:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​រក​ឃើញ​គ្រាប់​ទី​២២​របស់​ខ្លួន​នៅ Serie A កាល​ពី​យប់​មិញ ជួយ Juventus ឈ្នះ Bologna ២-០ បន្ត​កាន់កាប់​កំពូល​តារាង។

Juventus ដែល​ឈ្នះ​ពាន Serie A ៨​លើក​ចុងក្រោយ​ជាប់​គ្នា ពេល​នេះ​កំពុង​ដាច់​៤​ពិន្ទុ​ពី​ក្រុម​លេង​ពីរ Lazio។ ក្នុង​ការ​ប្រកួត​យប់​មិញ Ronaldo ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Juve ដោយ​បាល់ប៉េណាល់ទី បន្ទាប់​ពី​កីឡាករ Stefano Denswil របស់ Bologna សាង​កំហុស​លើ​​ខ្សែ​ការពារ Matthijs de Ligt។

នេះ​ជា​គ្រាប់​ទី​២២​សម្រាប់ Ronaldo នៅ Serie A រដូវ​កាល​នេះ​ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​​ក្នុង​នាម​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ នៅ​ក្រោម Ciro Immobile របស់ Lazio ៥​គ្រាប់។ Paulo Dybala ជា​អ្នក​រក​គ្រាប់​ទី​២​ឲ្យ Juventus ដោយ​ការ​ទាត់​កោង​ពី​ដំបូង​ទូក​យ៉ាង​ល្អ ខណៈ Danilo ទទួល​បាន​កាត​លឿង​២​ដង​ស្មើ​​នឹង​កាត​ក្រហម​ចុង​ម៉ោង៕

អត្ថបទ៖ ហេង សុធារិទ្ធិ