មកដឹងតម្លៃឡាន Audi RS7 ឆ្នាំ២០២១ ពេលញាត់ Option ទាំងអស់ចូល

  • 2020-06-23 04:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi បានបង្ហាញអំពីលក្ខណៈពិសេសទាំងអស់របស់រថយន្ត RS7 Sportback ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។

រថយន្ត Audi RS7 Sportback ឆ្នាំ២០២១ មានតម្លៃចាប់ពី ១១៤ ០០០ដុល្លារ ដោយមានបំពាក់យ៉ាន់ទំហំ ២១អ៊ីញមកស្តង់ដារ ជាមួយកៅអីស្ព័រស្បែក, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធបូម Adaptiv Air Suspension, ប្រព័ន្ធចង្កូត Dynamic All-wheel Steering និងប្រព័ន្ធប៉ុងពីរ quattro All-wheel Drive។

រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៩២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមា ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

វាមាន Option ពណ៌ជាច្រើន ដូចជា Florett Silver, Glacier White, Mythos Black, Navarra Blue, Tango Red និង Daytona Pearl Metallic ដែលមានតម្លៃ ៥៩៥ដុល្លារ, ពណ៌ Sebring Black Crystal មានតម្លៃ ១ ០៧៥ដុល្លារ និង ពណ៌ Audi Exclusive មានតម្លៃ ៣ ៩០០ដុល្លារ។

ជាមួយគ្នានេះ វាមាន Option យ៉ាន់ទំហំ ២២អ៊ីញ តម្លៃ ១ ៥០០ដុល្លារ, កញ្ចប់ Option “Black Optic” តម្លៃ ២ ៧៥០ដុល្លារ និង Carbon Optic តម្លៃ ៦ ៦៥០ដុល្លារ។ ចំណាយលុយ ១ ៥០០ដុល្លារទៀត អ្នកនឹងទទួលបានកញ្ចប់ Option កៅអី Individual Contour Seating និង Carbon Twill Structure Inlays តម្លៃ ៥០០ដុល្លារ។

សរុបមក ប្រសិនបើអ្នកញាត់ Option ទាំងអស់ចូលទៅក្នុងរថយន្ត Audi RS7 Sportback ស៊េរីឆ្នាំ២០២១ វានឹងមានតម្លៃរហូតដល់ទៅ ១៥២ ៤៤៥ដុល្លារ ក្នុងនោះគ្រាន់តែ Option មានតម្លៃ ៣៧ ៤៥០ដុល្លារបាត់ទៅហើយ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី