កូរ៉េខាងត្បូងកំពុងជួបប្រទះរលកទី ២ ក្រោយរកឃើញអ្នកឆ្លងវីរុសថ្មី​៤៦ករណី

  • 2020-06-23 07:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីជំងឺ​កូវីដ១៩ ចំនួន ៤៦ ករណីកាលពីថ្ងៃអង្គារទី ២៣ មិថុនា បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានប្រកាសថាប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹង​រលកទី ២ ដែលបានរាលដាលអស់ជាច្រើនសប្តាហ៍។

កូរ៉េខាងត្បូង បាន​ប្រយុទ្ធ​ប្រឆាំង​នឹងការផ្ទុះឡើងនៃជំងឺដំបូងដ៏អាក្រក់បំផុត ប៉ុន្តែ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន, ធ្វើតេស្ដ និង​ព្យាបាល​របស់​អាជ្ញាធរ បាន​ធ្វើ​ឲ្យ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំង​មិន​បិទ​ទ្វារ​ទីក្រុង។ វិធានការណ៍​រក្សា​គម្លាត​សង្គម ត្រូវបានបន្ធូរបន្ថយបន្ទាប់ពីវិស្សមកាលសាធារណៈនៅដើមខែឧសភា ហើយចាប់តាំងពីពេលនោះមកប្រទេសនេះបានវិលត្រលប់មកសភាពធម្មតាវិញហើយ។

ប៉ុន្តែកាលពីខែមុនប្រទេសកូរ៉េខាងត្បូង មានករណីកើត​ឆ្លង​ថ្មី​ឡើងពី ៣៥ ទៅ ៥០ ករណីក្នុងមួយថ្ងៃដែលភាគច្រើននៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូលដែលមានចំនួនប្រជាជនចំនួនពាក់កណ្តាលរស់នៅ។ ក្រុមមន្រ្តីបានដាក់ចេញវិធានការណ៍​រក្សា​គម្លាត​សង្គមមួយចំនួន​ឡើង​វិញ នៅចុងខែឧសភាបន្ទាប់ពីមានក្រុមតូចៗនៅក្នុងនិងក្បែរទីក្រុងសេអ៊ូលហើយករណីភាគច្រើនដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍មុនគឺជាការឆ្លងមេរោគក្នុង​សហគមន៍៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន