រំលឹក​រឿង​ខ្មែរដែលល្បី​កប់​កាលពីជំនាន់ឆ្នាំ២០០០​

  • 2020-06-23 09:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​នៅ​ថ្មីៗ​សោះ ប៉ុន្តែ SOYO បាន​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​បាត់​ទៅ​ហើយ។ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក កម្មវិធី​មួយ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវខ្សែ​ភាពយន្ត​ជាតិ-អន្តរជាតិដែលមានរយៈពេលរាប់​ពាន់​ម៉ោង ដើម្បីឲ្យប្រិយមិត្ដងាយស្រួលទស្សនាគ្រប់ពេលវេលាតាមរយៈទូរស័ព្ទដៃ។

នៅ​សប្ដាហ៍​នេះ Sabay សូម​រំលឹក​ឡើង​វិញ​នូវ​រឿង​ខ្មែរ​ល្បី​ៗ​មួយ​ចំនួន​នៅ​អំឡុង​ឆ្នាំ​២០០០។ ប្រិយមិត្ត​ខ្លះ​ដែល​ធ្លាប់​បាន​ទស្សនា ក៏​អាច​នឹងនឹកឃើញ ឬជាប់ចិត្ត​ចង់​ទស្សនា​នៅ​ឡើយ។ តោះ...ឥឡូវនេះមើលឈុតខ្លះក្នុងរឿងខ្មែរល្បីៗចំនួន៣ ក្នុងចំណោម៦រឿង ដែលល្បីកប់កាលពីជំនាន់ឆ្នាំ២០០០ នោះទាំងអស់គ្នា៖

១. "រឿងខ្មោចប្រពន្ធអាទុយ​" គឺ​ជា​ខ្សែភាពយន្ដ​ខ្មែរបែបភ័យរន្ធត់ លាយឡំនឹងឈុត​ឆាក​កំម្លែងសើចចុក​ពោះ ដោយសារប្រពន្ធអាទុយដែលជា​ខ្មោចនោះ បានបង្ករព្យុះភ្លៀងដោយដេញលងអ្នកភូមិគ្រប់គ្នាឡើងវ៉ល់។

២.​​ រឿង"អាត់បី" គឺជាខ្សែភាពយន្ដខ្មែរបង្កប់នូវអត្ថន័យឈឺចាប់របស់គ្រួសារមួយ។ ដោយសារតែជម្លោះគ្រួសារ ទើបធ្វើអោយម្តាយនឹងកូនៗរស់នៅឃ្លាតឆ្ងាយពីគ្នា រហូតធ្វើអោយកូនៗមានគំនុំគុំកួននឹងម្តាយរបស់ខ្លួន។

៣. រឿង"ប្ដីល្អ"​​​ គឺ​ជាខ្សែភាពយន្ដខ្មែរបង្ហាញពីភាពស្មើគ្នារវាងបុរស​ និងស្ដ្រី ឬយេនឌ័រ។ ឈុតមួយបុរសក្នុងរឿងនេះ បានបង្ហាញពីការកែខ្លួនរបស់បុរស ទៅជួយទុក្ខធុរៈភរិយា នៅពេលដែលគេដឹងពីទុកលំបាករបស់ប្រពន្ធ ហើយក៏​បញ្ចប់ពាក្យថា ប្រពន្ធនៅតែផ្ទះអត់ធ្វើអីសោះ ដេកតែស៊ីធម្មតា។

រឿងខ្មែរល្បីៗផ្សេង​ទៀត​ជំនាន់​នោះ​មាន​រឿង "មេអំបៅមាស" "ភូមិគ្រឹះចម្លែក" "ស្នេហ៍មិនឈ្នះស្និទ្ធ" និងរឿង "រាត្រីល័ក្ខ" ជាដើម។

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ