ធ្លាក់ទម្រង់ខ្លាំងកាលប៉ះ Man City តែស្ងាត់ៗ Luiz បន្ថែមកុងត្រាជាមួយ Arsenal
- 2020-06-24 03:45:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់ទម្រង់ខ្លាំងកាលប៉ះ Man City តែស្ងាត់ៗ Luiz បន្ថែមកុងត្រាជាមួយ Arsenal
ចន្លោះមិនឃើញ
David Luiz បានយល់ព្រមពង្រីកកុងត្រាមួយឆ្នាំទៀតជាមួយ Arsenal ធ្វើឲ្យគេបន្តនៅ Emirates Stadium រហូតដល់ឆ្នាំ២០២១។
ខ្សែការពារកណ្ដាលសញ្ជាតិប្រេស៊ីលរកការរិះគន់យ៉ាងចាស់ដៃ សម្រាប់ការលេងធ្វេសប្រហែសទល់នឹង Manchester City កាលពីសប្ដាហ៍មុន ដែលគេត្រូវបណ្ដេញចេញពីទីលាននៅនាទី២៦ ធ្វើឲ្យ Arsenal ចាញ់ ៣-០។
ក្រោយចប់ការប្រកួត Luiz បានធ្វើការសុំទោសដល់អ្នកគាំទ្រ ប៉ុន្តែអ្នករិះគន់ជឿជាក់ថា ទម្រង់លេងបែបនេះនឹងធ្វើឲ្យគេបញ្ចប់និស្ស័យជាមួយកាំភ្លើងធំពេលដែលកុងត្រាអស់នៅថ្ងៃទី ៣០ ខែ មិថុនាខាងមុខ។ យ៉ាងណាមិញ ក្រោយមានការពិភាក្សា Arsenal បានសម្រេចផ្ដល់កុងត្រា១ឆ្នាំទៀតដល់ Luiz ធ្វើឲ្យគេបន្តនៅជាមួយក្លឹបដល់ឆ្នាំ២០២១៕