Aston Martin ធ្វើតេស្តម៉ូតូពិសេសថ្មី មួយគ្រឿងតម្លៃ ១២ម៉ឺនដុល្លារ

  • 2020-06-25 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin បានបង្អួតម៉ូតូពិសេសថ្មីរបស់ខ្លួន ដោយហៅវាថា AMB 001។ ម៉ូតូនេះនឹងត្រូវផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយចេញលក់នៅចុងឆ្នាំ២០២០។

បច្ចុប្បន្ននេះ Aston Martin កំពុងធ្វើតេស្តវានៅលើផ្លូវប្រណាំង Pau-Arnos ក្នុងប្រទេសបារាំង។ ការធ្វើតេស្តនេះគឺដើម្បីមើលលើ តួខ្លួន, ភាពបត់បែន, ពេលបត់ផ្លូវកោង, ហ្វ្រាំង និងពេលបន្ថែមល្បឿន ជាដើម។

ម៉ូតូ AMB 001 បំពាក់ម៉ាស៊ីនដ៏ពិសេស ប្រភេទ Turbocharged និង Intercooled V-Twin មានកម្លាំងសរុប ១៨០សេះឯណោះ។ ទោះជាយ៉ាងណា Aston Martin មិនទាន់បង្ហាញពីតួលេខនៃល្បឿនរបស់វាឡើយ ប៉ុន្តែគេដឹងថាវានឹងមានល្បឿនលឿន។

គួរឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តចប់សព្វគ្រប់ហើយ ម៉ូតូ Aston Martin AMB 001 នឹងឈានចូលដល់សង្វាក់ផលិតកម្មនៅឯរោងចក្រ ក្នុងទីក្រុង Toulouse ប្រទេសបារាំង ហើយដាក់លក់ក្នុងតម្លៃប្រហែល ១២០ ០០០ដុល្លារក្នុងមួយគ្រឿង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី