កូវីដ១៩ សម្លាប់ជីវិតឡាន Lexus LC F
- 2020-06-25 03:18:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩ សម្លាប់ជីវិតឡាន Lexus LC F
ចន្លោះមិនឃើញ
ចាប់តាំងពីពេលរថយន្ត Lexus LC បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី 2016 Detroit Auto Show មនុស្សជាច្រើនសង្ឃឹមថា Lexus នឹងចេញម៉ូដែលកម្លាំងខ្លាំង LC F មួយទៀត។ ជាមួយគ្នានេះដែរ ពាក្យចចាមអារ៉ាម និងរូបថតប្រមាញ់ជាច្រើនបានលេចឡើង ធ្វើឲ្យក្តីស្រមៃសឹងតែអាចក្លាយជាការពិតទៅហើយ។
ផ្ទុយទៅវិញ Lexus បែរបន្តបិតមាត់ជិត និងគ្មានការបញ្ជាក់ជាផ្លូវការណាមួយឡើយ ស្របពេលដែលចម្ងល់ជាច្រើនលើកឡើងថា តើរថយន្ត Lexus LC F បំពាក់ម៉ាស៊ីន twin-turbo V8 មានកម្លាំង ៦៦០សេះ អាចនឹងកើតមានឬអត់?
រហូតមកដល់ពេលនេះ គេហទំព័រជប៉ុន Carsensor បានអះអាងថា គម្រោង Lexus LC F ត្រូវបានបោះបង់ចោលបាត់ទៅហើយ ដោយសារតែបញ្ហាជំងឺកូវីដ១៩។
របាយការណ៍ខាងលើក៏បានឲ្យដឹងដែរថា Toyota បានសម្ងំអភិវឌ្ឍន៍រថយន្ត LC F ក្នុងគោលបំណងចង់ឲ្យវាក្លាយទៅជាអ្នកស្នងដំណែង Lexus LFA។ គួរឲ្យសោកស្តាយ ជំងឺរាតត្បាតខាងលើបានផ្លាស់ប្តូរគ្រប់យ៉ាង ទោះបីជា Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលំដាប់លេខ២ លើពិភពលោកក៏ដោយ ក៏គេគ្មានជម្រើសដែរ ព្រោះរថយន្ត Lexus LC F នឹងត្រូវផលិតមានចំនួនកំណត់ ហើយឱកាសរកលុយចំណេញគឺតិចតួចបំផុត៕