Kubo យប់មិញអស់ស្ទះ ខ្សែការពារ Real Madrid បិទក្រពុលមុខ
- 2020-06-25 04:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kubo យប់មិញអស់ស្ទះ ខ្សែការពារ Real Madrid បិទក្រពុលមុខ
ចន្លោះមិនឃើញ
Takefusa Kubo ខ្សែប្រយុទ្ធជប៉ុន ក្នុងការប្រកួតទល់ក្រុម Real Madrid នៅយប់មិញនេះ ពិតជាធ្វើបានល្អខ្លាំងមែនទែន បើទោះជារូបគេរកគ្រាប់បាល់មិនបានក៏ដោយ។
កីឡាករវ័យ១៩ឆ្នាំដែលក្រុម Real Madrid ដាក់ឱ្យ Mallorca ខ្ចីជើងនេះ យប់មិញក៏បានចូលលេងទល់ក្រុមដើមរបស់ខ្លួនដែរ។ Kubo លេងបានយ៉ាងល្អ ធ្វើឱ្យខ្សែការពារ Real Madrid ក្រពុលមុខតែម្ដង។ ដោយសូម្បីតែ Ramos ក៏ត្រូវបានកាតលឿងដោយសារតែរូបគេផងដែរ។ ដោយឡែកដោយសារតែ Kubo ម្នាក់នេះ កីឡាករ Real Madrid ដល់ទៅ៣នាក់ឯណោះ ទទួលបានកាតលឿង។
កីឡាករជប៉ុន ដែលធ្លាប់ហាត់នៅក្រុម Barcelona ខាងលើនេះ លេងល្អតាំងពីដើមរដូវកាលនេះមកហើយ។ លោក Zidane ក៏មានគម្រោងនាំយករូបគេត្រលប់មកវិញនៅរដូវកាលក្រោយនេះដែរ៕