ស្រាយចម្ងល់ អ្នកដែលឧស្សាហ៌ខ្មោចសង្កត់

  • 2020-06-29 03:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជាសុបិន តែវាជាការពិត ដែលខ្ញុំមិនអាចបញ្ជាខ្លនឯង អោយបើកភ្នែក ឬកម្រើកដៃជើងដើម្បីបញ្ឍប់វា។ ស្រមោលខ្មៅ ដែលចាប់មិនច្បាស់ថា ជាមនុស្សឬខ្មោច វាចូលមកកាន់តែជិតខ្លួនរបស់ខ្ញុំ មិនប៉ុន្មានវិនាទី មុខរបស់វា ស្ទើរតែប៉ះមុខរបស់ខ្ញុំ រីឯខ្លួនប្រាណរបស់វាបានមកគ្របដណ្តប់ពីលើខ្លួនរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមដកដង្ហើមញាប់ខ្លាំង ស្ទើរផុតពីគ្នា ទៅហើយ ព្រោះតែកម្លាំងសង្កត់របស់ខ្មោចស្រីម្នាក់នោះ ខ្ញុំចង់ក្រោក ហើយច្រានខ្លួនរបស់នាងចេញ តែហេតុអី ហេតុអីខ្ញុំមិនអាចធ្វើបាន សូម្បីតែកម្រើកម្រាមដៃ ម្រាមជើងក៏មិនរួច យ៉ាងដូច្នេះ។ នេះគឺជាបទពិសោធន៌របស់យុវជនម្នាក់ដែលធ្លាប់ត្រូវបានខ្មោចសង្កត់ នៅពេលដែលគេគេងលក់។

មនុស្សច្រើនណាស់ធ្លាប់បានឆ្លងកាត់ហេតុការណ៌ដ៏ចម្លែកមួយនេះ មិនមែនតែបុរសខាងលើនោះទេ តើអ្នកជឿទេ ថាពិតជាមានខ្មោចសង្កត់មែននោះ? យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញផ្នែកសុខភាពបានលើកឡើងពីបញ្ហាការគេងដែលមានអ្វីម្យ៉ាងមកសង្កត់ ឬបង្អាក់អ្នកមិនអោយកម្រើក ឬធ្វើចលនាបាន ពួកគេហៅបញ្ហានោះថា Sleep Paralysis ឬ គេងខ្មោចសង្កត់ហ្នឹងឯង។

Sleep Paralysis គឺជាការបាត់បង់មុខងារសាច់ដុំ នៅពេលដែលអ្នកគេងលក់ ដែលជាធម្មតាវាកើតមាននៅពេលដែលខួរក្បាលរបស់អ្នកបញ្ឍប់ការបញ្ជាទៅកាន់សាច់ដុំ។ ជាធម្មតាអ្នកតែងសង្កេតឃើញវាកើតមាននៅពេល អ្នកកំពុងគេង រៀបគេងលក់ និងរៀបនិងភ្ញាក់ ព្រោះជាទូទៅ វដ្តនៃការគេងគឺមានការការផ្លាស់ប្តូរជារៀងរាល់១ម៉ោងកន្លះម្តង។ ការគេងរបស់មនុស្សត្រូវបានចែកជា២ គឺ REM ((Rapid Eye Movement)) & NREM (Non Rapid Eye Movement) ហើយដែលចំពោះបញ្ហាខ្មោចសង្កត់ហ្នឹង គឺនៅក្នុង REM STAGE ដែលជាទូទៅ ដំណាក់កាលនេះ ជាដំណាក់កាលដែលសាច់ដុំត្រូវបានសម្រាក តែភ្នែករបស់អ្នកនៅមានចលនា ហើយភាគច្រើនជាដំណាក់កាលនៃការសុបិន្ត ដែលធ្វើអោយខួរក្បាលពិបាកក្នុងការបញ្ជាទៅកាន់ខួរក្បាល។

ហេតុអ្វីទើបបណ្តាលអោយមាន Sleep Paralysis? ការគេងមិនមិនគ្រប់គ្រាន់ បញ្ហាស្ត្រេស ការនិយាយ ឬមានសកម្មភាពដែលទាក់ទងទៅនិងខ្មោច ផឹកគ្រឿងស្រវឹង ឬសុរា។

ធ្វើយ៉ាងណាដើម្បីកុំអោយមាន Sleep Paralysis? កុំផឹកកាហ្វេ ឬស្រា, គេងចំហៀងអោយបានច្រើនជាងគេងផ្ងារ, កុំព្យាយាមគិតពីបញ្ហាដែលតាក់ទងទៅនិងខ្មោច។ ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលខ្មោចសង្កត់ អ្នកត្រូវព្យាយាម កម្រើកម្រាមដៃ និងម្រាមជើង តិចៗនិងមួយ តាមដែលអាចធ្វើទៅបាន ព្រោះវាជាការញោចទៅកាន់ខួរក្បាល ដើម្បីអោយអោយអ្នកមានសកម្មភាពកម្រើកឡើង។

គួរបញ្ជាក់ដែរថា Sleep Paralysis ជាបញ្ហាដែលទាក់ទងទៅនិងផ្លូវចិត្ត ដែលបណ្តាលអោយមានគ្រោះថ្នាក់ ប្រសិនបើអ្នកមិនអើពើ បន្តខ្លាច តែមិនរកគ្រូពេទ្យជំនាញ៕

ប្រភព៖ healthline   អត្ថបទ៖​ Art