ត្រឹម​​ទ្វីប​អាស៊ី​​ខាង​ត្បូង​​​មួយ ​​​មាន​កុមារ​ជាង​៦០០​លាន​នាក់​រង​ផល​ប៉ះពាល់​ ព្រោះ​កូវីដ​

  • 2020-06-25 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​ជាង​៦០០​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ជីវភាព​ការ​រស់នៅ​ ​ដោយ​សារ​វិបត្តិ​កូវីដ​១៩​ នេះ​និយាយ​តែ​ក្នុង​ទ្វីប​អាស៊ី​ បែក​ខាង​ត្បូង​​មួយ​ប៉ុណ្ណោះ។​

នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ UNICEF មាន​ចំណង​ជើង​ "Lives Upended” បាន​រ៉ាយរ៉ាប់​ថា​ជំងឺ​កូវីដ​១៩បាន​ផ្ដល់​​ហានិភ័យ​ដល់​ផ្នែក​សុខាភិបាល​, ការ​សិក្សា​រៀន​សូត្រ​ និង​ការ​លូតលាស់​ផ្នែក​ផ្សេង​ទៀត​សម្រាប់​កុមារ ​ដែល​តម្រូវ​ឲ្យ​មាន​​វិធានការ​ជា​បន្ទាន់។​

UNICEF បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​​ឱ្យ​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​ឡើងវិញ​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃ​ជើង ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ដទៃ​ទៀត​។ ផល​ពិបាក​ដាច់​ដោយឡែក​នោះ​​គឺ​កូវីដ​ ជំរុញ​ឲ្យ​កុមារ​ពឹង​លើ​ការ​រៀន​អនឡាញ​ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​កុមារ​ជាង​៣០​លាន​នាក់​បាន​បោះបង់ចោល​ការ​សិក្សា​របស់​ខ្លួន៕

ប្រភព៖ Asiaone   ប្រែសម្រួល៖ សៀនហួរ