អាមេរិក​រឹត​បន្តឹង​ការ​ឆ្លង​ដែន​ក្នុង​ស្រុក​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ​

  • 2020-06-26 10:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក​បាន​ជ្រើស​យក​វិធានការ​ថ្មី​មួយ​ទៀត​ក្នុង​ផែន​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​កូវីដ​១៩​ គឺ​រឹត​បន្តឹង​ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​អាមេរិក​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ។​

ប្រជាជន​អាមេរិក​ដែល​ចង់​ឆ្លង​កាត់​រដ្ឋ​គឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ឬ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ​ ដូច​ជា​ពលរដ្ឋ​បរទេស​ដែល​ឆ្លង​ចូល​អាមេរិក​ដែរ។​ ញូវយ៉ក ដែល​ផ្ទុះ​កូវីដ​១៩​ ខ្លាំង​ជាង​គេ​ក្នុង​ប្រទេស​នោះ​បាន​តម្រូវ​ឲ្យ​អ្នក​ដំណើរ​មក​ពី​រដ្ឋ​៨​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​យ៉ាង​ហោច​២​សប្ដាហ៍​ ឬ​១៤​ថ្ងៃ។​

ពលរដ្ឋ​​មក​ពី​រដ្ឋ​ជាប់​បញ្ជី​ខ្មៅ​​មាន​អត្រា​ឆ្លង​កូវីដ​​​កើន​ឡើង​ខ្ពស់ គឺ​រដ្ឋ Alabama, Arizona, Arkansas, Florida , North Carolina, South Carolina, Texas និង Utah។ រដ្ឋ​ជាប់​ខាង​ញូវយ៉ក​ចំនួន​ពីរ​ទៀត​គឺ​រដ្ឋ​ Connecticut និង​រដ្ឋ​New Jersey ក៏​អនុវត្ត​បម្រាម​ថ្មី​នេះ​ដែរ៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម