ក្ដៅៗ ! រកឃើញ២ករណីថ្មី វិជ្ជមានកូវីដ១៩

  • 2020-06-28 00:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា រកឃើញករណីថ្មីចំនួន២ករណីបន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសេចក្ដី្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០។

ប្រភពដដែលបានឲ្យដឹងថា បុរសជនជាតិខ្មេរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិអាយុ១៥ឆ្នាំ មានអាស័យដ្ឋានភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ បានមកដល់កម្ពុជា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។ បច្ចុប្បន្ននេះកំពុងសម្រាកព្យាបលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ប្រទេសកម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ១២៩នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានរុបចំនួន១២នាក់។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម