មិនយូទេ Face ID ឬ Touch ID នឹងអាចប្រើដើម្បី Logins ជាមួយ Safari Browser បាន!
- 2020-06-29 01:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនយូទេ Face ID ឬ Touch ID នឹងអាចប្រើដើម្បី Logins ជាមួយ Safari Browser បាន!
ចន្លោះមិនឃើញ
ដោយមានការសហការរវាងក្រុមហ៊ុន Apple ជាមួយសម្ព័ន្ធភាពបញ្ជាក់អត្តសញ្ញាណតាមអុីនធ័រណេត (FIDO) ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយមិនចាំបាច់ប្រើលេខកូដកាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រកាសពីការប្រើប្រាស់ទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មានលេខកូដនេះនៅលើកម្មវិធី Safari 14 នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ WWDC កាលពីពេលថ្មីៗនេះ។
ជាមួយនឹងមុខងារថ្មីនេះក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យលោកអ្នកចូលទៅក្នុងកម្មវិធីផ្សេងៗ ដោយប្រើ Face ID ឬ Touch ID នៅក្នុងកម្មវិធី Safari Browser ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 និង macOS 11.0 នៅចុងឆ្នាំនេះ។ ការប្រើប្រាស់មុខងារនេះគឺវាដូចគ្នានឹងការប្រើ Face ID ឬ Touch ID ដែលលោកអ្នកកំពុងប្រើដើម្បីបើកសោទូរសព្ទ ដោយមិនចាំបាច់ប្រើឈ្មោះ និងលេខសម្ងាត់ដែលមានភាពសាំញ៉ាំច្រើននោះ។
បើតាមការបង្ហាញរបស់ក្រុមហ៊ុន Apple ក្រុមអ្នកបច្ចេកវិទ្យាគិតថា ដោយសារ Apple បានប្រើស្តង់ដារ multi-factor ដើម្បីផ្ទៀងផ្ទាត់ដោយប្រើ ទូរសព្ទជាសម្គាល់ និងទិន្នន័យ Face ID ឬ Touch ID នោះ វិធីសាស្ត្រនៃការផ្ទៀងផ្ទាត់នេះនឹងជួយកាត់បន្ថយការវាយប្រហារ Phishing ឱ្យកាន់តែទាបផងដែរ។ សូមរំឭកផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុន Google បានចាប់ផ្តើមប្រើមុខងារនេះនៅលើ Chrome Browser សម្រាប់ប្រព័ន្ធដំណើរការ Android ដើម្បីធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈ Biometric ដោយប្រើបច្ចេកវិទ្យា FIDO2 ដូចគ្នានឹង ក្រុមហ៊ុន Microsoft ដែលបានប្រើបច្ចេកវិទ្យានេះសម្រាប់ Windows Hello របស់គេផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា