Facebook ចាប់ផ្ដើមបញ្ចេញ Dark Mode សម្រាប់កម្មវិធី iOS ហើយ

  • 2020-06-29 03:13:02
  • ចំនួនមតិ 34 | ចំនួនចែករំលែក 64

ចន្លោះមិនឃើញ

​​Facebook បាន​ចាប់​ផ្ដើម​បញ្ចេញ​មុខងារ Dark Mode សម្រាប់​ឧបករណ៍ iOS ជា​ផ្លូវ​ការ ដោយ​​ពេល​នេះ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តូច​បាន​ប្រទះ​ឃើញ​​មុខងារ​ថ្មី​លើ​ក្នុង​ Settings ​នៃ​កម្មវិធី Facebook។

មុខងារ​នេះ​អាច​ដំណើរ​ការ​ដោយ​ចូល​ទៅ​កាន់​កម្មវិធី Facebook រួច​ចុច​លើ​សញ្ញា​ត្រេ​បី​ផ្នែក​ខាង​​ស្ដាំ​ខាង​ក្រោម និង​​ស្វែង​រក​​ផ្នែក "Settings and Privacy”។ Facebook បាន​បញ្ជាក់​ថា​មុខងារ​នេះ​​បាន​បញ្ចេញ​ដល់​អ្នក​ប្រើ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នា​ពេល​នេះ ​​ហើយ​មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​អំពី​ការ​បញ្ចេញ​ដល់​អ្នក​ប្រើ​ប្រាស់​គ្រប់​គ្នា​នោះ​ទេ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង