Arjen Robben សម្រេច​ចិត្ត​ចូល​លេង​បាល់​វិញ​ជាមួយ​ក្លឹប​មួយ​នៅ​ហុល្លង់

  • 2020-06-29 03:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arjen Robben​ បាន​ងើប​ចេញ​ពី​ការ​ចូលនិវត្តន៍​​ត្រលប់​មក​លេង​បាល់​វិញ​ជាមួយ​ក្លឹប​ដំបូង​របស់​គេ FC Groningen ដែល​កំពុង​លេង​នៅ​លីគ​កំពូល​ហុល្លង់។

អតីត​កីឡាករ​ Chelsea បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​រដូវ​ក្ដៅ​មុន បន្ទាប់​​ឈ្នះ​ពាន​១០​រដូវ​កាល​ជាមួយ Bayern Munich។ ប៉ុន្តែ​កីឡាករ​វ័យ​៣៦​ឆ្នាំ​​បាន​និយាយ​ក្នុង​វីដេអូ​​មួយ​​ដែល​​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ពី​ការ​ត្រលប់​ទៅ​កាន់​ក្លឹប​ដំបូង​របស់​ខ្លួន ដោយ​សារ​តែ​មាន​ការ​បញ្ចុះបញ្ចូល​ពី​ប្រពន្ធ​របស់​ខ្លួន។

Robben ធ្លាប់​ជា​យុវជន​របស់​ក្រុម Groningen មុន​ពេល​ឡើង​មក​លេង​ឈុត​ធំ​​២​រដូវ​កាល​ពី​ឆ្នាំ​​២០០០​ដល់​២០០២ ក្រោយ​មក​ផ្លាស់​ទៅ​ក្លឹប PSV។ Robben ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ជាង​ក្លឹប​ធំ​​ៗ​នៅ​អឺរ៉ុប​ដូច​ជា Chelsea និង Real Madrid ជា​ដើម​ ប៉ុន្តែ​គេ​ជោគជ័យ​បំផុត​​ជាមួយ Bayern Munich៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម