ពិតជាកម្របានដឹងមែន ! អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ

  • 2020-06-29 07:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។

បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម។ អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែមករា ដល់ ខែតុលា និងមានពង ចំនួន ១ គត់ ។

ប្រភព៖ សត្វស្លាបកម្ពុជា