បន្ទះឈីប Snapdragon 875 គាំទ្រការសាកថ្មកម្លាំងដល់ 100W

  • 2020-06-30 01:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​លេច​ធ្លោ​មួយ​របស់​បន្ទះ​ឈីប Qualcomm Snapdragon 875 ​នឹង​ជា​ការ​គាំទ្រ​ការ​សាក​ថ្ម​កម្លាំង 100W។ នេះ​បើ​តាម​ដំណឹង​ចេញ​ពី​ Digital Chat Station។

Qualcomm អាច​នឹង​ប្រកាស​ចេញ​បន្ទះ​ឈីប​កំពូល​ថ្មី​នេះ​នា​ខែ​ធ្នូ​ខាង​មុខ ហើយ​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន​ចាប់​ពី​ត្រីមាស​ទី​មួយ​ឆ្នាំ​ក្រោយ។ បន្ទះ​ឈីប​កំពុង​តែ​ផលិត​ទ្រង់ទ្រាយ​ធំ​ដោយ​ក្រុមហ៊ុន TSMC។ វា​ប្រហែល​ជា​មាន​ប្រើ​ Cortex-X1 ថ្មី​ជា​ Core សំខាន់​ និង​ Cortex-A77 ​សម្រាប់ Core ធំ​បី​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ គេ​រំពឹង​ថា Qualcom អាច​នឹង​បង្ហាញ​ចេញ​នូវ​ឈីប Snapdragon 865+ នា​ខែ​កក្កដា​ខាង​មុខ ដែល​វា​នឹង​មាន​ដំឡើង​ល្បឿន​របស់​ Core សំខាន់​ដល់ 3.09GHz ធៀប​នឹង​​ Core លើ​ឈីប Snapdragon 865 មាន 2.84GHz។

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​អាច​នឹង​ជម្រើស​រើស​ប្រើ​ឈីប Snapdragon 865+ ជំនួស​ឲ្យ Snapdragon 875 ដោយ​សារ​តែ Snapdragon 875 មាន​តម្លៃ​ថ្លៃ​ខ្លាំង​បើ​ធៀប​នឹង​ឈីប​មុន។ មួយ​ឈុត​របស់​ឈីប Snapdragon 875 នឹង​មាន​តម្លៃ​ដល់​ទៅ ២៥០​ដុល្លារ ខណៈ​ដែល​ឈីប Snapdragon 865 មាន​តម្លៃ​ប្រមាណ ១៥០-១៦០ដុល្លារ ប៉ុណ្ណោះ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង