អត្ថន័យពិតនៃឃ្លា «It's a Bird, It's a Plane» ក្នុង​បទ​ «How You Like That»

  • 2020-06-30 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ារ៉ូល​ឃ្លាឃ្លោង​ក្នុង​បទ​ «How You Like That» ពិត​ជា​ទទួល​បាន​ការ​ចាប់អារម្មណ៍ពី​អ្នក​ស្ដាប់​ណាស់ ប៉ុន្តែ​ត្រង់​ឃ្លា​ខ្លះ​ វា​ក៏​បាន​បញ្ជាក់​ន័យ​ពីក្រោយ​នោះ​ដែរ។

តួ​យ៉ាង​ដូច​ឃ្លា​ «Look up in the sky, it's a bird, it's a plane» ជាដើម​ សុទ្ធ​តែ​មាន​អត្ថន័យ​ពីក្រោយ មិន​មែន​ចេះ​តែ​ដាក់​នោះទេ។ ឃ្លា​នេះ​ មនុស្ស​មួយ​ចំនួន​ពិត​ជា​ចាំ​ច្បាស់​ថា​ ជា​ឃ្លា​ពេញ​និយម​ចេញ​ពី​រឿង​ «Superman» របស់​ DC Comic។

ដូចនេះ​មួយ​ឃ្លា​ដែល​ BLACKPINK ច្រៀង​ពេល​នេះ​ ក្រុម​ចង់​បញ្ជាក់​ថា​ពួកគេ​ខ្លាំង​ដូច​ Superman អ៊ីចឹង​ក្នុងវិស័យ​នេះ។ បើ​គិត​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត​ឃ្លា​នេះ​ក៏​កាន់​តែ​មានន័យ​ពិសេស​សម្រាប់​ BLACKPINK ​ដែរ ព្រោះ​ «it's a bird, it's a plane» ​ចាប់​ផ្ដើម​ពី​អក្សរ «B» និង​ «P»៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី