ប្រិយមិត្ត​ភ្លេច​​ខ្លួន ណាត់ បូរី ទទួល​បាន​ចំណង​ដៃ​កូនស្រី​ម្នាក់ មុខ​មាត់ Cute អស់​ទាស់!

  • 2020-06-30 02:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ថ្មី​ៗ​នេះ មាន​ដំណឹង​ចេញ​មក​ថា ​តារា​សម្ដែង​លោក ណាត់ បូរី ទទួល​បាន​កូន​ស្រី​ជា​ទី​ស្រឡាញ់​ម្នាក់​ហើយ ក្រោយ​លោក​សម្រេច​បាន​ចិត្ត​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​កូន​អ្នក​ជំនួញ​នៅ​ក្រុង​បាវិត​កាល​ពី​ចុង​ឆ្នាំ២០១៩ កន្លង​ទៅ។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍ កូន​ស្រី​តូច​របស់​តារា​ប្រុស មាន​មុខ​មាត់ Cute អស់​ទាស់​តែ​ម្ដង​។

លោក បុរី បាន​បញ្ចេញ​ដំណឹង​មង្គល​នេះ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ប្រិយមិត្ត អ្នក​គាំទ្រ​របស់​លោក​ជា​ច្រើន​បាន​ចូល​រួម​អបអរ។ លោក​សរសេរ​ថា "ស្វាគមន៍​មក​កាន់​ពិភព​លោក​ដ៏​ស្រស់​ស្អាត ព្រះនាង​តូច​របស់​ប៉ា​កូន​ស្រី​ឈ្មោះ ណាត់ វណ្ណៈ​មុនីនា ហៅ នា ( Nea )កូន​ស្រី​កើត​ថ្ងៃ អាទិត្យ ទី២១ខែ មិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង ៨ និង៤នាទី"។

កូន​ស្រី​ទី​១​របស់ លោក ណាត់ បុរី មាន​ទម្ងន់​ជិត​៤គី​ឡូ​ មាន​មុខ​មាត់ Cute ខណៈ​លោក ឪពុក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លេច​ស្នាម​ញញឹម​គ្រប់​ពេលនៅ​ក្បែរ​ភរិយា និង​កូន។ ក្រោយ​ពី​បាន​សារ​ជូន​ពរ និង​អបអរ​ពី​ប្រិយមិត្ត ក៏​ដូច​ជា​មិត្តភ័ក្ដិ​សាច់ញាតិ​ជា​ច្រើន លោក ក៏​បាន​ឆ្លៀត​សរសេរ​ថ្លែង​អំណ​គុណ​ដល់ អ៊ំ ពូ​មីង ពុក​ម៉ែ បងប្អូន​ទាំង​ឡាយ ដែល​បាន​ឈឺ​ឆ្អាល និង​ជួយ​បន់​ស្រន់​ឲ្យ​មនុស្ស​សំខាន់​របស់​លោក​ទាំង​ពីរ ខណៈ​ពេល​នេះ ពួក​គេ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ហើយ។

លោក ណាត់ បូរី បាន​ចូល​រោងការអ្នក​នាង ពីរ័ត្ន ដែល​ជាមួយ​កូន​ស្រី​នៃ​គ្រួសារ​ដ៏​មាន​មុខ​មាត់​មួយ​រូប​នៅ​តំបន់​បាវិត​កាល​ពី​ថ្ងៃ​ទី ២១ ធ្នូ ២០១៩។ ដោយ​សារ​តែ​ទាំង​សងខាង​សុត្ធ​សម្បូរសម្បាយ គ្រាន់​តែ​ថត Pre-Wedding គូស្វាមី​ភរិយា​មួយ​គូ​នេះ បាន​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​ចុះ​ទៅ​ថត​ដល់​៤​ប្រទេស​ឯណោះ។ នៅ​ថ្ងៃ​ចូល​រោង​ជ័យ ពួក​គេ​បាន​ទទួល​ភ្ញៀវកិត្តិយស​ពិសា​ភោជនីយដ្ឋាន​ចំនួន ១៤០ តុ ក្លាយ​ជា​មង្គល​ការ​ដ៏​កក្រើក​មួយ​នៅ​តំបន់​ជាយដែន​ប្រទេស​ភាគ​ខាង​កើត៕

រូបភាព៖ ផ្ដល់​ដោយសាមី​ខ្លួន

អត្ថបទ៖ ទារិកា

អត្ថបទថ្មី