Jungkook ក្លាយជាតារា K-Pop មានអ្នកចុចរកច្រើនជាងគេលើ Google នៅឆមាសទី១ ឆ្នាំនេះ

  • 2020-06-30 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០​បាន​រំលង​ផុតហើយ​ ឯលទ្ធផលនៃ​ទិន្នន័យ Keywords ដែល​មាន​អ្នក​ចុច​រក​មើល​ច្រើន​ជាង​គេ​លើ Google ក៏​ត្រូវ​បាន​បង្ហាញ​ដែរ។

ផ្អែក​តាម​ Google Trend​ បាន​បង្ហាញ​ថា​ Jungkook សមាជិក​ក្មេង​ជាង​គេ​របស់ BTS គឺជាតារា K-Pop ​ដែល​មាន​គេចុច​ Search ច្រើន​ជាង​គេ​បង្អស់​ក្នុង​រយៈ​ពេល​ ២២សប្ដាហ៍​ សម្រាប់​ឆមាសទី ១ ឆ្នាំ ២០២០។

បន្ថែម​ពី​លើ​នោះ​ ក៏​មាន​ព័ត៌មាន​បញ្ជាក់​ផ្សេង​ទៀត​ដែរកាលពី​ដើម​ខែមិថុនា​ ​ថា​ Jungkook ក៏​ជា​តារា​ចម្រៀង​តែ​ម្នាក់​គត់​ ដែល​មាន​អ្នក​ចុចមើលដល់ទៅ​ ១០ពាន់​លាន​ដង​ លើ​ Tag របស់​ Tik Tok៕ ​​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី