Update កូវីដ ១៩៖ មនុស្ស​ជាង​កន្លះ​លាន​នាក់​ស្លាប់ ១៨​វិនាទីស្លាប់​ម្នាក់ ក្នុង​ពិភពលោក

  • 2020-06-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​បំផុត​ទាក់ទង​នឹង​ជំងឺ​កូវីដ ១៩ បាន​ឲ្យ​ឃើញ​ថា ពិភពលោក​ទាំង​មូល​បាន​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន ១០,២លាន​នាក់ និង​អ្នក​ស្លាប់​ជាង កន្លះ​លាន​នាក់។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មិថុនា ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​នៅ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់ ដោយ​ប្រទេស​មួយ​ចំនួន​សឹង​តែ​ទប់​នឹង​ជំងឺ​នេះ​មិន​រួច។

យោង​តាម​ទិន្នន័យ​របស់ Worldometers ​ពេល​បច្ចុប្បន្ន ចំនួន​អ្នក​ឆ្លង​ជំងឺ​ខាង​លើ​គឺប្រមាណជាង ១០,២​លាន​នាក់ និង​អ្នក​ស្លាប់​បាន​កើន​ដល់ជាង ៥០ម៉ឺន ៣ពាន់ នាក់ (៥០៣,៩៨៥​នាក់) និង​អ្នក​ដែល​ជា​សះស្បើយ​ ចំនួន ជាង ៥លាននាក់ (៥.៥៤៦.៤៤៩នាក់)។ ជំងឺ​បាន​រាតត្បាត​ដល់ ២១៣ ប្រទេស​ហើយ។

ក្នុង​មួយ​ម៉ោង មាន​អ្នក​ស្លាប់ ១៩៦​នាក់ និង​ មាន​អ្នក​ស្លាប់​ ១​នាក់ បើគិតជារៀង​រាល់ ១៨​វិនាទី។ បណ្ដាញព័ត៌មាន Reuters បាន​បន្ថែម​ថា ១ ភាគ​ ៤​នៃ​អ្នក​ឆ្លង​ជំងឺ​សរុប​គឺ​មក​ពី​សហរដ្ឋ​អាមេរិក ដោយ​ចំនួន​អ្នក​ស្លាប់​សរុប​គឺ ជាង ១២ ម៉ឺននាក់ (១២៨,៤១២​នាក់) ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel