គ្រឿងសំខាន់២ ដែលអាចលែងមានក្នុងប្រអប់ iPhone 12 ដឹង Apple ដាក់លក់ប៉ុន្មាន?
- 2020-06-30 06:26:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងសំខាន់២ ដែលអាចលែងមានក្នុងប្រអប់ iPhone 12 ដឹង Apple ដាក់លក់ប៉ុន្មាន?
ចន្លោះមិនឃើញ
អ្នកវិភាគល្បីឈ្មោះ Ming Chi-Kuo បានចេញផ្សាយដំណឹងថ្មីមួយទាក់ទងនឹង iPhone ចេញឆ្នាំ ២០២០ នេះ ដោយបានឲ្យដឹងថា Apple នឹងលែងដាក់កាសស្ដាប់ក្នុងប្រអប់ iPhone ថ្មី ហើយរំពឹងថាដុំសាកថ្មក៏នឹងត្រូវដកចេញផងដែរ។ មានន័យថា បើចង់បានកាស និងដុំសាក អតិថិជនត្រូវទិញបន្ថែមពីក្រៅ។
លោក Kuo និយាយថា Apple ចង់បន្តលក់ iPhone 12 ក្នុងតម្លៃមួយដែលស្រដៀងនឹង iPhone 11 ហើយតាមរយៈការដកគ្រឿងសំខាន់ទាំងពីរចេញពីប្រអប់ នឹងជួយប៉ះប៉ូវការឡើងថ្លៃដោយសារការបន្ថែមគ្រឿងទំនាក់ទំនង 5G។
គួរដឹងថាក្នុងប្រអប់ iPhone 11 ក្រុមហ៊ុន Apple នៅមានបំពាក់មកជាមួយនូវកាសស្ដាប់ EarPods និងដុំសាកភ្លើងជាមួយខ្សែតភ្ជាប់។ ដុំសាកដែល Apple ដាក់ឲ្យមានពីរប្រភេទ ដោយដុំសាក 5W ដាក់ក្នុងប្រអប់ iPhone 11 ហើយដុំសាកកម្លាំង 18W មានដាក់ក្នុងប្រអប់ iPhone 11 Pro និង 11 Pro Max។
សម្រាប់អ្នកទិញ iPhone 12 ប្រសិនបើចង់បានកាស EarPods នឹងត្រូវចំណាយលុយបន្ថែម ២៩ដុល្លារ ដែលនេះជាតម្លៃលើវិបសាយផ្លូវការរបស់ Apple។ ចំណែកដុំសាកថ្មវិញមានតម្លៃ ១៩ដុល្លារ សម្រាប់កម្លាំង 5W និងតម្លៃ ២៩ដុល្លារ សម្រាប់កម្លាំង 18W៕