ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​ចិន​អនុវត្ត​វិធី​សាស្ត្រ​ទាំង​នេះ​ដើម្បី​ការពារ​កូវីដ​-១៩​

  • 2020-06-30 07:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកល​វិទ្យាល័យ​វ៉ូហាន​ នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ បើ​ទោះ​ជា​វិបត្តិ​កូវីដ​-១៩​មិន​ទាន់​ធានា​១០០%​ក៏​ដោយ។​

ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ​ សាកលវិទ្យាល័យ​បាន​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន​គួរឲ្យ​ចាប់​អារម្មណ៍​មាន​ដូចជា៖ អនុញ្ញាត​ឲ្យ​និស្សិត​ជយលាភី​ចូលរួម​ទទួល​ផ្ទាល់​តែ​៦៦០​នាក់​ជា​តំណាង​ប៉ុណ្ណោះ​ ក្រៅពី​នោះ​ត្រូវ​មើល​តាម​ប្រព័ន្ធ​អនឡាញ​ រង់ចាំ​ទទួល​ផ្ទាល់​នៅ​ឱកាស​ក្រោយ​ ពេល​កូវីដ​ចប់។​

និស្សិត​ត្រូវ​រក្សា​គម្លាត​សង្គម​ឈរ​ជា​ជួរ​ៗ​ឆ្ងាយ​គ្នា​យ៉ាង​ហោច​២​ម៉ែត្រ​ ហើយ​ពិធី​ទទួល​សញ្ញាប័ត្រ​ត្រូវ​ធ្វើ​នៅ​ទីវាល​មិន​មែន​ជា​សាល​បិទ​ជិត​ដូច​ពី​មុន​។ និស្ស័យ​អាច​ពាក់​ម៉ាស​ ឬ​មិន​ពាក់​ក៏​បាន​ដោយ​សារ​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​រួច​ហើយ។​ យ៉ាង​ណា​តាម​តួ​លេខ​ចំនួន​និស្សិត​​ចិន​៨៩%​មិន​បាន​ទទួល​សញ្ញាប័ត្រ​ផ្ទល់​អំឡុង​កូវីដ​នេះ៕ ​

ប្រភព៖ Chinadaily   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី