Klopp ​ស្នើ​កុំ​ឱ្យ​អ្នក​គាំទ្រ Liverpool ​ជួប​ជុំ​គ្នា​ច្រើន​ពេក ​ព្រោះ​ខ្លាច​ឆ្លង Covid-19 ​

  • 2020-06-30 07:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ហើយ​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​ខកខាន​លើក​ពាន​រង្វាន់​នេះ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។

​ការ​ឈ្នះ​ពាន​រង្វាន់​ឡើង​វិញ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Liverpool ​សប្បាយ​ចិត្ត​មែនទែន រហូត​ដល់​មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​មក​អបអរ ​ដោយ​មិន​ខ្លាច​ឆ្លង​មេរោគ Covid-19 ​អ្វី​នោះ​ទេ។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​នៅ​ក្រុង Liverpool ​មាន​ការ​ព្រួយ​បាម្ភ​ជា​ខ្លាំង ​ខ្លាច​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​នេះ បង្ក​ជា​ការ​ឆ្លង​មេរោគ Covid-19 ​ទៅ​វិញ។

​ចំពោះ​ក្ដី​បារម្ភ​នេះ​ដែរ ​លោក Klopp ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម​ក៏​ចេញ​មុខ​មក​ស្នើ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​បញ្ឈប់​សកម្មភាព​ផឹក​ស៊ី ជួប​ជុំ​គ្នា​ច្រើន​នៅ​តាម​ដង​ផ្លូវ​នេះ​ដែរ។ ​លោក​បញ្ជាក់​ថា​ពេល​នេះ​មិន​មែន​ជា​ពេល​ល្អ​សម្រាប់​ការ​អបអរ​ប្រមូល​ផ្ដុំ​គ្នា​រាប់​ពាន់​នាក់​នោះ​ទេ វា​ជា​ពេល​ដែល​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​មេរោគ Covid-19 ​ទើប​ត្រូវ។ ​អ្នក​ចាត់ការ​អាល្លឺម៉ង់​រូប​នេះ ​ក៏​បញ្ជាក់​ថា​នៅ​ពេល​ស្ថានភាព​ត្រលប់​មក​ដួច​ដើម​វិញ ​នោះ​អ្នក​គាំទ្រ និង​កីឡាករ Liverpool ​នឹង​បាន​ចូល​រួម​អបអរ​ពាន​រង្វាន់​ជាមួយ​គ្នា​មិន​ខាន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ