សាន សៅយ៉ាន់៖ គិតថា អេលីត ចំរើន ៦០% ឈ្នះ វ៉ាន់ វឿន ស្ពាយខ្សែក្រវាត់មាស
- 2020-06-30 09:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន សៅយ៉ាន់៖ គិតថា អេលីត ចំរើន ៦០% ឈ្នះ វ៉ាន់ វឿន ស្ពាយខ្សែក្រវាត់មាស
ចន្លោះមិនឃើញ
អតីតអ្នកលេងកែងរួស សាន សៅយ៉ាន់ គិតថាកីឡាករ អេលីត ចំរើន មានសង្ឃឹមរហូតដល់ ៦០% ឈ្នះលើ វ៉ាន់ វឿន នាជំនួបផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស សប្ដាហ៍នេះរបស់ PNN។
លោក សាន សៅយ៉ាន់ បានឲ្យស្ថាប័នព័ត៌មានក្នុងស្រុកមួយដឹងថា ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកបានគិតតាំងពីដើមមកម្ល៉េះថា អេលីត ចំរើន អាចនឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយម្នាក់ទៀតនោះអាចជា ប៊ុន សុធា ប៉ុន្តែយ៉ាងណាពួកគេបានជួបក៏ដូចជាទម្លាក់គ្នាមុនវគ្គនេះបាត់ទៅហើយ។
ងាកមកមើលវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍នេះរវាង វ៉ាន វឿន និង អេលីត ចំរើន គ្រូប្រដាល់ខាងលើជឿជាក់ទៅលើសិស្សគុនមកក្លឹបប៉ែនកាក់ រហូតដល់ទៅ ៦០% អាចនឹងឈ្នះការប្រកួតដ៏សំខាន់មានប្រាក់រង្វាន់ ១ម៉ឺនដុល្លារនេះ។ ហេតុផលដែលគិតបែបនេះ លោក សាន់ សៅយ៉ាន់ មើលឃើញពីសមត្ថភាពល្អរបស់ អេលីត ចំរើន គឺអាវុធចេញធ្ងន់ និងវែងជាងទៀតផង មួយវិញទៀតការប្រើកែងក៏ល្អដែរ។ ម្យ៉ាងទៀតនោះកូនសិស្សលោក ស៊ន អេលីត រូបនេះធ្លាប់ឈ្នះជើងខ្លាំងច្រើនរូបរួចមកហើយ ខណៈមួយចំនួនជាកីឡាករធ្លាប់ផ្ដួល វ៉ាន់ រឿន ក៏មានដែរ។ ប៉ុន្តែនេះជាការទស្សន៍ទាយមុននោះទេ កីឡាប្រដាល់មើលមិនឃើញឡើយបើភ្លាត់អាចនឹងចាញ់ភ្លាមក៏មានដែរ។
រំលឹកដែរថា កម្មវិធីប្រដាល់ប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀន PNN បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ នេះគឺ អេលីត ចំរើន ប៉ះ វ៉ាន់ វឿន ។ អ្នកឈ្នះនឹងទទួលបានខ្សែក្រវាត់មាស ១គ្រឿង អមដោយប្រាក់រង្វាន់ ១ម៉ឺនដុល្លារ (៤០លានរៀល) ការប្រកួតចាប់ផ្ដើមពីម៉ោង១២ថ្ងៃត្រង់តទៅ ៕