Klopp គិត​ថា Liverpool មិន​ចាំ​បាច់​ចំណាយ​ទាំង​លាន​ៗ​លើ​កីឡាករ​នោះ​ទេ

  • 2020-06-30 12:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថ្មីៗ​នេះ​ថា ហង្ស​ក្រហម​មិន​អាច​ចំណាយ​លុយ​ទាំង​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​កីឡាករ​នោះ​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ដែរ​។

លោក​បាន​លើក​ឡើង​ថា៖ " ដោយសារ​តែ​កូវីដ ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​នេះ​អាច​នឹង​ស្ងប់ស្ងាត់។ តែ​ប្រសិន​ពេល​ក្រោយ​ទៀត​ក្នុង​ឆ្នាំ​នេះ ប្រសិន​បើ​ទីផ្សារ​កីឡាករ​នៅ​បើក យើង​ក៏​ថា​មិន​ត្រូវ​ដែរ។ សម្រាប់​ក្រុម​កីឡាករ​ Liverpool វិញ ដូច​ជា​មិន​ត្រូវ​ការ​ដូរ​នោះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " យើង​មិន​មាន​ជម្រើស ១១នាក់​ដំបូង​មែន តែ​យើង​មាន​ជម្រើស ១៦ ឬ ១៧នាក់​ដំបូង​ ដូច្នេះ​កីឡាករ​គ្រប់​គ្នា​លេង​ទឹក​ជើង​បាន​ប្រហែល​ៗ​គ្នា​ទាំង​អស់។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​បញ្ចេញ​សមត្ថភាព​ឲ្យ​បាន ១០០ភាគ​រយ។ យើង​មិន​អាច​ចំណាយ​លុយ​រាប់​លាន​លើ​រឿង​អញ្ចឹង​ៗ​នោះ​ទេ ហើយ​ក៏​វា​មិន​ចាំ​បាច់​ដែរ " ។

Liverpool ទើប​តែ​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង​ ក្រោយ​ពី​ខកខាន​ឈ្នះ​ក្នុង​​រយៈពេល ៣០ឆ្នាំ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម