ក្នុងសតវត្សទី២១ គ្មានអ្នកចាំទីណារក Clean Sheet បានស្មើ Casillas ទេ
- 2020-06-30 13:12:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងសតវត្សទី២១ គ្មានអ្នកចាំទីណារក Clean Sheet បានស្មើ Casillas ទេ
ចន្លោះមិនឃើញ
គិតមកត្រឹមឆ្នាំ២០២០នេះ អតីតអ្នកចាំទីអេស្ប៉ាញកីឡាករ Iker Casillas ជាអ្នកចាំទីដែលរក Clean Sheet បានច្រើនជាងគេតាំងពីចូលសតវត្សទី២១មក។
បុរសជនជាតិអេស្ប៉ាញរូបនេះ រកបានសរុប ៤៣៩ពីការបង្ហាញខ្លួនជាង ១ពាន់ប្រកួតទាំងក្នុងក្លឹប ទាំងក្នុងជម្រើសជាតិនារយៈពេលជាង ២០ឆ្នាំនេះ។
តាមរយៈ Clean Sheet នេះ Casillas បានជួយឲ្យក្រុមរបស់ខ្លួនឈ្នះពានជាច្រើន ដោយក្នុងនោះជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពាន World Cup កាលពីឆ្នាំ២០១០ ព្រមទាំងពានរង្វាន់តូចធំតាមក្របខ័ណ្ឌផ្សេងៗទៀតផងមុននឹងចូលនិវត្តក្នុងឆ្នាំ២០២០នេះ។
នៅមិនឆ្ងាយពី Casillas អ្នកចាំទីអ៊ីតាលី Gianluigi Buffon រកបាន Clean Sheet រហូតដល់ទៅ ៤២០ដង ក្នុងការបង្ហាញខ្លួនជាង ៨០០ប្រកួតឲ្យក្លឹប Juventus ក្លឹប Paris Saint-Germain និងក្រុមជម្រើសជាតិអ៊ីតាលី៕
ខាងក្រោមនេះជាអ្នកចាំទីទាំង ២៥នាក់ ដែលរកបាន Clean Sheet ច្រើនជាងគេក្នុងសតវត្សទី២១ (ដោយ The Sun)៖