ជំងឺកូវីដ៖ ចិនផ្អាកនាំចូលសាច់ពីរោងចក្រចំនួន ៣ប្រទេស
- 2020-06-30 23:46:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺកូវីដ៖ ចិនផ្អាកនាំចូលសាច់ពីរោងចក្រចំនួន ៣ប្រទេស
ចន្លោះមិនឃើញ
ប្រទេសចិនបានផ្អាកការនាំសាច់ចូលពីរោងចក្របន្ថែមទៀតនៅពេលដែលប្រទេសអាស៊ីមួយនេះបន្តមានការច្របូកច្របល់នៅទីផ្សារកសិកម្មសកលដែលទាក់ទងគ្នារវាងការាលដាលនៃជំងឺកូវីដ១៩និងអាហារ។
ក្រុមអាជ្ញាធរគយបានផ្អាកការនាំចូលពីរោងចក្រនៅប្រទេសមួយចំនួនដែលរួមមានប្រេស៊ីល កាណាដា និង អាល្លឺម៉ង់។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលចុះផ្សាយលើគេហទំព័ររបស់នាយកដ្ឋានមួយ។ ខណៈពេលដែលចិនមិនបានផ្តល់ ហេតុផលសម្រាប់ការផ្អាកនេះ មានសេចក្តីរាយការណ៍ថា ភាគច្រើននៃរោងចក្រទាំងនោះ មានករណីឆ្លងវីរុសកូវីដ១៩។
ប្រទេសនេះបានចាត់វិធានការដែលមិនរំពឹងទុកជាមុនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យមានភាពចម្រូងចម្រាសនៅពេលក្រុមហ៊ុនរបស់ខ្លួនបានស្នើឱ្យក្រុមអ្នកផ្គត់ផ្គង់អាហារនៅជុំវិញពិភពលោកចុះហត្ថលេខាលើឯកសារបញ្ជាក់ទំនិញរបស់ពួកគេថាបានបំពេញតាមស្តង់ដារសុវត្ថិភាពដើម្បីធានាថាទំនិញទាំងនោះមិនមានផ្ទុកវីរុសឆ្លងនេះ។
បណ្តាប្រទេសនាំចេញនិងភ្នាក់ងារអនុវត្តច្បាប់ច្រានចោលការស្នើដូច្នេះ ដោយប្រកាសថាមិនមានភស្តុតាងពាក់ព័ន្ធនឹងការឆ្លងវីរុសទៅនឹងអាហារទេ។
លោក ឡាស អាល់ប៊ែតសិន ប្រធានផ្នែកលក់សកលនៃក្រុមហ៊ុនសាច់Crown Pork ដែលរោងចក្រមួយនៅអាល្លឺម៉ង់ត្រូវបានផ្អាកនោះ បាននិយាយថា”វាជាបញ្ហាមួយ ដែលយើងបានបញ្ចប់ទៅនៅក្នុងស្ថានភាពបែបនេះ ” ។
លោកបាននិយាយថា ” ជាអកុសលនោះ ការនិយាយអំពីការធ្វើតេស្តិ៍វិជ្ជមានកាលពីសប្តាហ៍មុនបានន័យថាក្រុមអាជ្ញាធរចិនបានបិទការនាំចេញសាច់ជ្រូកពីកន្លែងរោងចក្ររបស់យើង”។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីការផ្ទុះវីរុសនៅក្នុងទីក្រុងប៉េកាំងត្រូវបានគេរកឃើញវីរុសនេះដំបូងបង្អស់នៅជាប់នឹងជ្រុញដែលប្រើដោយអ្នកលក់ត្រីសាល់ម៉ុននាំចូលពីអឺរ៉ុប។គណៈកម្មការសុខភាពជាតិរបស់ប្រទេសនេះ បាននិយាយថាមិនមានភស្តុតាងបង្ហាញថាត្រីនេះជាប្រភពដើមឬជាប់ទាក់ទងនឹងវីរុសនេះទេប៉ុន្តែ ត្រីសាល់ម៉ុន នៅតែត្រូវបានដកយកចេញពីផ្សារទំនើបធំៗ ៕