Messi ​រក​បាន​គ្រាប់​បាល់​ទី​៧០០ របស់​ខ្លួន ប៉ុន្តែ Barca ​បាន​ត្រឹម​ស្មើ AT Madrid ​

  • 2020-07-01 01:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម FC Barcelona ​លេង​ស្មើ​ក្រុម Atletico Madrid ​២-២ ​កាល​ពី​យប់មិញ​នេះ​។

​១​គ្រាប់​ដែល​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​ខាង​លើ​នេះ​ដែរ គឺ​ជា​គ្រាប់​បាល់​ទី​៧០០​ហើយ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់ Messi ​។ តែ​អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​នោះ ​វា​មិន​មែន​ជា​គ្រាប់​បាល់​ដែល​ជួយ​ឱ្យ​ក្រុម Barcelona ​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ ​ពោល​គឺ​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ក្រុម AT Madrid ​ក្នុង​លទ្ធផល ​២-២ ​ប៉ុណ្ណោះ ​នា​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៣។

​ការ​បាន​ត្រឹម​១​ពិន្ទុ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម Barcelona ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង Real Madrid ​ទៀត​ហើយ។ ​បច្ចុប្បន្ន​នេះ ​Real Madrid ​មាន​៧១​ពិន្ទុ ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ខណៈ​ដែល​ក្រុម Barcelona ​វិញ​មាន​ត្រឹម​៧០​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ