Ronaldo អូស​ពី​ពាក់​កណ្ដាល​តារាង ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​កាល​ពី​យប់​មិញ

  • 2020-07-01 02:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ជួយ Juvenus យក​ឈ្នះ Genoa ៣-១ បន្ត​កាន់កាប់​កំពូល​តារាង​ Serie A ដាច់​៤​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ។

បន្ទាប់​ពី​មិន​មាន​គ្រាប់​បាល់​នៅ​វគ្គ​ទី​មួយ Paulo Dybala បាន​ព្យាយាម​អូស​ទាញ​ទាត់​ម្នាក់​ឯក​បញ្ចូល​ទី​​ឲ្យ Juventus ក្នុង​ការ​ចាប់​ផ្ដើម​បាន​៥​នាទី​នៅ​វគ្គ​ទី​២។ ក្រោយ​មក​ទៀត Ronaldo បាន​រក​ឃើញ​គ្រាប់​ទី​២៤​សម្រាប់​រដូវ​កាល​នេះ​របស់​ខ្លួន បន្ទាប់​​ពី​អូស​ពី​ពាក់​កណ្ដាល​តារាង ទាត់​ជិត​២៣​ម៉ែត្រ​បញ្ចូល​ទី។

​Douglas Costa ជា​អ្នក​រក​គ្រាប់​ទី​៣ មុន​ពេល​កីឡាករ Andrea Pinamonti រក​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ Genoa។ យប់​​មិញ​គឺ​ជា​គ្រាប់​ទី​៧២៦​របស់ Ronaldo ក្នុង​អាជីព ខណៈ​គូ​ប្រជែង​របស់​គេ Lionel Messi ក៏​រក​បាន​គ្រាប់​ទី​៧០០​ក្នុង​អាជីព​​ក្នុង​ជំនួប​ជាមួយ Atletico Madrid។

Juventus បច្ចុប្បន្ន​មាន​៧២​ពិន្ទុ លើ​៤​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Lazio ដែល​ទើប​យក​ឈ្នះ Torino ២-០ កាល​ពី​ថ្ងៃ​អង្គារ៕

អត្ថបទ៖ ហេង សុធារិទ្ធិ