ដឹងហើយពីអត្ថន័យស្នាមសាក់លើដងខ្លួនរបស់តារាស្រី ៥រូប!
- 2020-07-01 03:57:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងហើយពីអត្ថន័យស្នាមសាក់លើដងខ្លួនរបស់តារាស្រី ៥រូប!
ចន្លោះមិនឃើញ
អ្នកនាង ចាន់ តារាទី ប៉ែន សុផានី ស្វែង សុជាតា ខាត់ សុឃីម និង កញ្ញា ទឹម រដ្ឋា សុទ្ធតែមានស្នាមសាក់ទាំងអស់ គ្រាន់តែពួកគេសាក់នៅកន្លែងផ្សេងគ្នា និងអត្ថន័យផ្សេងគ្នាប៉ុណ្ណោះ។
១/ អ្នកនាង ចាន់ តារាទី
តារាសម្ដែងជើងចាស់ ចាន់ តារាទី បានសាក់ជាភាសាអង់គ្លេសលើស្មាខាងស្ដាំ របស់ខ្លួនដោយសរសេរថា "There is always all hope Chan Daraty ន័យជាភាសាខ្មែរថា"ក្ដីសង្ឃឹមនៅតែមានជានិច្ច ចាន់ តារាទី"។
២/អ្នកនាង ប៉ែន សុផានី
"ប៉ាម៉ាក់ជាកែវភ្នែករបស់កូន ស្ថិតនៅក្នុងបេះដូងកូនជាអមតៈ” គឺជាស្នាមសាក់នៅកញ្ចឹងករបស់ អ្នកនាង ប៉ែន សុផានី ។ ស្នាមសាក់នេះ តារាស្រីល្បីឈ្មោះម្នាក់នេះ ចង់បញ្ជាក់ក្ដីស្រលាញ់របស់ខ្លួន ចំពោះម្ដាយ។
៣/អ្នកនាង ស្វែង សុជាតា
ខុសពីតារាស្រីទាំង២នាងលើ អ្នកនាងស្វែង សុជាតា បានសាក់នៅលើស្មាខាងស្ដាំរបស់ខ្លួន ជាយ័ន្ត អាគម បែបព្រហ្មញ្ញ សាសនា ទៅវិញ។ មូលហេតុដែលនាំឲ្យអ្នកនាងសម្រេចសាក់ ក៏ព្រោះតែមានជំនឿទៅលើព្រហ្មញ្ញ សាសនា ចង់ការពារខ្លួន អ្នកដែលចង់មកធ្វើបាបក្នុងផ្លូវងងឹត។
៤/អ្នកនាង ខាត់ សុឃីម
កូនស្រីត្រកូលខាត់ ម្នាក់នេះ បានសាក់នៅចង្កេះខាងក្រោយ នឹងក្រោមផ្ចិត ប៉ុន្តែស្នាមសាក់ទាំងនោះ នាងមិនបានពន្យល់ អត្ថន័យឡើយ។ អ្នកនាង ខាត់ សុឃីម បានសាក់ក្នុងអំឡុងឆ្នាំ ២០០០ លើទឹកដីសហរដ្ឋអាមេរិក គ្រាដែលទៅច្រៀងនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីម្នាក់នេះថែមទាំង ចោះរន្ធផ្ចិតពាក់ក្រវិលថែមទៀតផង។
៥/កញ្ញា ទឹម រដ្ឋា
តារាស្រីម្នាក់នេះបានសាក់អក្សរចិនថា " 我愛你" ដែលមានន័យភាសាខ្មែរ "ស្រលាញ់អ្នក"។ ពាក្យនេះ ទឹម រដ្ឋា បានបញ្ជាក់ថា មិនសំដៅទៅលើ សារនៃក្ដីស្រលាញ់ចំពោះនរណាម្នាក់ឡើយ គ្រាន់តែនាងពេញចិត្តពាក្យនេះតែប៉ុណ្ណោះ៕