ស្នៀតបោកយកអាខោន អ្នកលេង Instagram គួរប្រយ័ត្ន

  • 2020-07-01 07:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ទទួល​បាន​ការ​ផ្ញើ​សារ​ចូល​ប្រអប់​ឈែត​លើ Instagram ដែល​និយាយ​ថា​អ្នក​បាន​ល្មើស​កម្មសិទ្ធិ​បញ្ហា​ចំពោះ​​រូបភាព​ដែល​អ្នក​បាន​បង្ហោះ​ចេញ ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​ថា​វា​អាច​ជា​ការ​បោក​ប្រាស់​យក​គណនី។

វិបសាយ​ Fstopper បាន​ចុះ​ផ្សាយ​អំពី​ការ​បោកប្រាស់​នេះ ដោយ​ពួក​គេ​ទទួល​បាន​សារ​ល្មើស​នឹង​ក​កម្មសិទ្ធិ​បញ្ហា​រូបភាព​ពី​គណនី​ឈ្មោះ The North Face Chile (@thenorthfacechile)។ គណនី​នេះ​មាន​ការ​ Verify ហើយ​មាន Follower ដល់​ជាង ១៥​ម៉ឺន​នាក់។ តាម​ការ​ Search លើ Google បង្ហាញ​ថា​គណនី​ធ្លាប់​មាន​ការ​បង្ហោះ​ជា Public (សាធារណៈ) យ៉ាង​តិច​ ១០៩៨​ដង។ ប៉ុន្តែ​ពេល​នេះ​គណនី​ត្រូវ​បាន​កំណត់​ជា Private (ឯកជន) និង​បាន​ផ្ញើ​សារ​​​​បោក​ប្រាស់​បែប​នេះ ដែល​អាច​មាន​ន័យ​ថា​គណនី​នេះ​ត្រូវ​បាន​គេ​ Hack យក​បាន​​សម្រេច ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​បោក​គេ​​ឯង​លើ Instagram។

សារ​ដែល​គណនី The North Face Chile បាន​ផ្ញើ​ចេញ​មាន​​លក្ខណៈ​ដូច​ខាង​ក្រោម ៖

ពេលដែល​ចុច​លើ​តំណភ្ជាប់ វា​នឹង​នាំ​អ្នក​ទៅ​កាន់​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម ៖

ពេល​ដែល​ចុច​លើ​ពាក្យ Next វា​នឹង​នាំ​អ្នក​ទៅ​កាន់​ផ្ទាំង ដែល​តម្រូវ​ឲ្យ​អ្នក​បញ្ចូល​ឈ្មោះ​គណនី និង​លេខ​សម្ងាត់ ៖

បន្ទាប់​មក​ទៀត​ គឺ​ជា​គោលដៅ​សំខាន់​របស់​ជន​បោក​ប្រាស់ គឺ​​ទាមទារ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក ៖

​​​​ពេល​ដែល​ផ្ដល់​អ៊ីមែល ឈ្មោះ​គណនី និង​លេខ​សម្ងាត់​រួច វា​នឹង​នាំ​អ្នក​ទៅ​កាន់​ផ្ទាំង Home នៃ​កម្មវិធី Instagram ដូច​មិន​មាន​អ្វី​កើត​ឡើង។ ប៉ុន្តែ​ទិន្នន័យ​សំខាន់​របស់​អ្នក​បាន​ទៅ​ដល់​ដៃ​ជន​បោក​ប្រាស់​ទៅ​ហើយ។

ត្បិត​ថា​គណនី Instagram មិន​មាន​ព័ត៌មាន​សំខាន់​អ្វី​ច្រើន ប៉ុន្តែ​មាន​មនុស្ស​ភាគ​ច្រើន​ប្រើ​ប្រាស់​លេខ​សម្ងាត់​​ដូច​គ្នា​សម្រាប់​គណនី Instagram និង​អាសយដ្ឋាន​អ៊ីមែល។ ពេល​ដែល​ជន​បោក​ប្រាស់​អាច​ចូល​ដល់​អ៊ីមែល​បាន​ហើយ ​ពួក​គេ​អាច​ប្រើ​វា​ដើម្បី​ប្ដូរ​លេខ​សម្ងាត់​​​គណនី​នៃ​សេវាកម្ម​ជា​ច្រើន ​ជា​ច្រើន​ដែល​ជន​រងគ្រោះ​​មាន​ប្រើ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម