មនុស្ស​ជាង​៣សែននាក់ ​នៅ​ជាយក្រុង​មែ​ល​ប៊ឹន ​ត្រូវបង្ខាំងបន្ទាប់​ពី​ករណី​ឆ្លង​វីរុស​កើនឡើង​

  • 2020-07-02 00:12:39
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រុម​អាជ្ញាធរ​នឹង​បង្ខាំង​មនុស្ស​ជាង​៣សែននាក់ នៅ​ជាយក្រុង​មែ​ល​ប៊ឹន​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី រយៈពេល​មួយ​ខែ​ចាប់ពី​ថ្ងៃ​ពុធ​ទី​០១​ ខែកក្កដា ដើម្បី​ការពារ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​បន្ទាប់​​ពី​ករណី​ឆ្លង​វីរុស​ថ្មី​កើនឡើង​ទ្វេ​រដង​ចំនួន​២​សប្តាហ៍ ​នៅរដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២​ ក្នុងប្រទេសអូស្ត្រាលី​។​

មនុស្ស​ជាច្រើន​រង់ចាំ​ក្នុង​រថយន្ត​នៅ​កន្លែង​ធ្វើតេស្តិ៍​ដែល​ឱ្យ​បើក​រថយន្ត​ចូល​នៅ ជាយក្រុង​មែ​ល​ប៊ឹន កាលពី​ថ្ងៃទី​១​ខែ​កក្កដា​ឆ្នាំ​២០២០

​កន្លង​មក​អូស្ត្រាលី​មាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ប្រទេស​ជាច្រើន​ ដែល​មាន​ជំងឺ​រាតត្បាត​នេះ ។​អូស្ត្រាលី​មាន​ករណី​ឆ្លង​វីរុស​សរុប​ជិត​ ៧,៩២០​នាក់ និង​មាន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​ចំនួន​១០៤ នាក់​និង​សល់​​អ្នកជំងឺ​ដេកពេទ្យ​ក្រោម​៤០០​នាក់​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ករណី​ឆ្លង​បាន​កើនឡើង​ខ្លាំង​ដែលនាំឱ្យ​មាន​ការភ័យព្រួយ​ចំពោះ​ការផ្ទុះ​វីរុស​ជា​លើក​ទី​២ ដូច​ការ​ព្រូ​យ​បារម្ភ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​តំបន់​ជាយក្រុង​ជាង​៣០​ នៅ​ទីក្រុង​ដ៏​ធំ​ទី​២​ នៅ​ប្រទេស​នេះ នឹង​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​រឹតបន្តឹង​ឡើងវិញ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វិរុស​នេះ​។ តាម​ការ​រឹតបន្តឹង​នេះ មានន័យថា​ពួក​អ្នកស្រុក​នឹងត្រូវ​​ស្ថិតនៅ​ផ្ទះ លើកលែង​តែ​ទៅ​ទិញ​អីវ៉ាន់​ជួប​គ្រូពេទ្យ បំពេញការងារ និង​ធ្វើ​លំ​ហាត់ប្រាណ​៕​

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល​៖​ សុខា​/sn