Sitthichai ​ជើង​ខ្លាំង Kickboxing ធ្លាប់​ជួប​កីឡាករ​​ខ្មែរ​២​រូប

  • 2020-07-02 04:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ Sitthichai Sitsongpeenong បច្ចុប្បន្ន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ជើង​ខ្លាំង​លំដាប់​កំពូល​មួយ​រូប​​សម្រាប់​ការ​ប្រកួត​ក្បាច់​គុន​ Kickboxing។

កាល​​ពី​ប៉ុន្មាន​ខែ​កន្លង​​ទៅ​កីឡាករ​មាន​ដើម​កំណើត​ពី​ខេត្ត​បុរីរ៉ាំ​បាន​ចុះ​កុងត្រា​ជាមួយ​ ONE Championshipនិង​កំពុង​រៀបចំ​​ត្រៀម​ប្រកួត​ជា​លើក​ដំបូង​ក្នុង​ស្ថាប័ន​ប្រដាល់​​ធំ​ជាង​គេ​ក្នុង​អាស៊ី​មួយ​នេះ​ទល់​​នឹង​មិត្តរួមជាតិ ​​Superbon Banchamek នៅ​ចុង​ខែ​កក្កដា។

យ៉ាងណា​រឿង​រ៉ាវ​ប្រវត្តិ​​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​​អ្នក​ប្រដាល់​ថៃ​វ័យ​​២៨​ឆ្នាំ​ក៏​ធ្លាប់​ជួប​ជើង​ខ្លាំង​កម្ពុជា​២​រូប​ដែរ​គឺ ពេជ្រ សីហា និង​សេន ប៊ុនថេន។ Sitthichaiប៉ះ ពេជ្រ សីហា​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Toyota 8-Man Tournament ប្រភេទ​ទម្ងន់​៦៧​គក រៀប​ចំ​ក្នុង​ខេត្ត​ឈុនបុរី​​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១២។ ពេល​នេះ Sitthichai ជា​ម្ចាស់​ខ្សែ​ក្រវាត់​ឈ្នះ​ដោយ​ពិន្ទុ។

នៅ​ឆ្នាំ​២០១៣ Sitthichai បាន​ជួប​​ជើង​ខ្លាំង​កម្ពុជា​​ម្នាក់​ទៀត​គឺ សេន ប៊ុន​ថេន ក្នុង​កម្មវិធី 1-KING ៧០​គក 4.Man tournament title នា​ខេត្ត​ត្រាត​ប្រទេស​ថៃ​។ អ្នក​ទាំង​ពីរ​ប្រកួត​ក្នុង​វគ្គ Semi Final ដោយ​កាល​នោះ Sitthichai ជា​អ្នក​ឈ្នះ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ Sitthichai Sitsongpeenong ឡើង​ជើង​ជា​ខ្លាំង ឧស្សាហ៍​លេច​មុខ​ក្នុង​កម្មវិធី​ធំ​ៗ​ណាស់ ជាពិសេស​ធ្លាប់​វាយ​​អ្នក​ប្រដាល់​ចិន Yi Long ឲ្យ​សន្លប់​ទឹក​២​កាល​ពី​ចុង​ឆ្នាំ​២០១៧​ទៀត​ផង៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ