Asus ប្រាប់ថ្ងៃប្រកាសចេញទូរសព្ទ RAM 16GB
- 2020-07-02 07:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Asus ប្រាប់ថ្ងៃប្រកាសចេញទូរសព្ទ RAM 16GB
ចន្លោះមិនឃើញ
ផ្អែកតាមផ្ទាំងរាប់ថយក្រោយមួយដែលចេញផ្សាយលើវិបសាយ Asus បានឲ្យដឹងថាស្មាតហ្វូន ROG Phone 3 នឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី ២២ ខែកក្កដាខាងមុខ ដូចគ្នានឹងរបាយការណ៍ដែលបានចេញផ្សាយកន្លងមក។
ចំពោះចំណុចលេចធ្លោដែលគេបានដឹងទាក់ទងនឹង ROG Phone 3 មានដូចជាការបំពាក់នូវបន្ទះឈីប Snapdragon 865+, មានបំពាក់ថ្មទំហំ ៦០០០ mAh និងមានជម្រើស RAM ទំហំធំបំផុតដល់ ១៦GB ឯណោះ។ បន្ថែមពីនេះវាអាចបំពាក់នូវកាមេរ៉ាមេទំហំ ៦៤MP និងទ្រនាប់ស្កេនម្រាមដៃបង្កប់ក្រោមផ្ទៃអេក្រង់ផងដែរ។
បើតាមលិខិតចុះបញ្ជីលើ TENNA ដែលបានលេចចេញកន្លងមក បានឲ្យដឹងដែរថា Asus ROG Phone 3 នឹងមិនមានរន្ធដោតកាស 3.5mm ដូចដែលមាននៅលើ ROG Phone 2 នោះទេ៕